Chairman of CDC : Samdech Techo HUN SEN, Prime Minister of the Kingdom of Cambodia
   Vice Chairman of CDC : H.E. Chin Bun Sean, Senior Minister in charge of Special Mission  
   Secretary General of CRDB : H.E. Chhieng Yanara, Minister attached to the Prime Minister
 


 

Site map

 

ភារកិច្ច និងការទទួលខុសត្រូវរបស់ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា «គ.ជ.នា»
(ដកស្រង់ ចេញពីអនុក្រឹត្យលេខៈ ៦០ អនក្រ.បក. មាត្រា ១៣. ចុះថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៦) :

១- បំពេញតួនាទី "ច្រកចេញ-ចូលតែមួយ" និងជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទងជាមួយនឹង ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងដល់កម្ពុជា និងធ្វើជាចំណុចប្រមូលផ្តុំ ក្នុងការទាក់ទងរវាងស្ថាប័ននានានៃរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលការទទួល និង/ឬការគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ។
២- រៀបចំ និងអនុវត្តយុទ្ធសាស្ត្រស្តីពីការកៀរគរ និងការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីពង្រឹងភាព ជាម្ចាស់ និងភាពដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍ ព្រមទាំងពង្រឹងភាពជាដៃគូជាមួយសហគមន៍ ដៃគូអភិវឌ្ឍន៍។
៣- កៀរគរ និងវិភាជន៍ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អនុវត្តបណ្តាគោលដៅអាទិភាពដែលមានចែងក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ។
៤- ដឹកនាំផ្ទាល់កិច្ចការដែលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃហិរញ្ញប្បទានសហប្រតិបត្តិ ការ។
៥- ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសចម្រុះ។
៦- រៀបចំឯកសារចាំបាច់នានា សម្រាប់កិច្ចប្រជុំកម្រិតគោលនយោបាយជាមួយ ដៃគូអភិវឌ្ឍន៍ដូចជា គណៈកម្មាធិការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និង "វេទិកាសម្រាប់កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា" ជាដើម ដោយសហការជាមួយបណ្តាក្រសួង និងស្ថាប័នដែលមានការពាក់ព័ន្ធ។
៧- ចូលរួមរៀបចំផែនការសេដ្ឋកិច្ច សង្គមកិច្ច និងផែនការ តាមផ្នែកសម្រាប់អភិវឌ្ឍន៍កម្ពុជា។
៨- ចូលរួមគ្រប់គ្រងកិច្ចការវិនិយោគសាធារណៈ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង និង ស្ថាប័ន ទាំងឡាយដែលមានការពាក់ព័ន្ធ។ ការងារនេះពាក់ព័ន្ធសំខាន់ទៅនឹងការសម្របសម្រួល និងការតំរង់ទិស ក្នុងការបែងចែក និងការប្រើប្រាស់ធនធាននៅក្នុងប្រទេស និងធនធានដែលបានមកពីក្រៅប្រទេសដើម្បី កិច្ចស្តារ និងអភិវឌ្ឍន៍កម្ពុជា។
៩- តាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រីចុះហត្ថលេខាតាងនាមរាជរដ្ឋភិបាលជាមួយនឹងដៃគូអភិវឌ្ឍន៍ដើម្បីទទួល និង/ឬបែងចែកហិរញ្ញប្បទានទាំងនោះ។
១០- ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលដើម្បីរាជរដ្ឋាភិបាលពិនិត្យ និង លើកឡើងនូវ វិធានការចាំបាច់សម្រាប់កែលំអ និងតម្រង់ទិសការងារនីតិសម្បទា និងអភិវឌ្ឍន៍។