កិច្ចពិគ្រោះយោបល់កម្រិតវិស័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន
[ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០]

(ភ្នំពេញ)

នារសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងលោក សាសឆា រ៉ិបស៍ (Sascha Reebs) លេខាទី ១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសា្ថនទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់កម្រិតវិស័យ រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ។ កិច្ចពិគ្រោះ យោបល់នេះមានការចូលរួមពី ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា, តំណាងទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា, តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ប្រចាំកម្ពុជា និងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ៣០ រូប ។ គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នាថ្ងៃនេះ គឺដើម្បីពិនិត្យ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននាឆ្នាំកន្លងមក ព្រមទាំងកំណត់ទិសដៅ​ និងអាទិភាពសម្រាប់ពេលអនាគតដើម្បីឆ្ពោះទៅសម្រេចបានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកប ដោយបរិយាប័ន្ន និងចីរភាពនៅកម្ពុជា ។

ក្នុងកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនភាគីអាល្លឺម៉ង់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាវិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការសំខាន់ៗដាក់ចេញដើម្បីផ្តល់ការគាំទ្រដល់ប្រជាជន និងវិស័យដែល រងផលប៉ះពាល់ដោយសារវិបត្តិសុខភាពសកលនេះ ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ បានតម្រឹម និងឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវិស័យអាទិភាពចំនួន ៣ គឺ ៖ ១-វិស័យអភិវឌ្ឍន៍ជនបទ (ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ, កសិកម្ម, បណ្តុះបណ្តាលជំនាញបច្ចេកទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន), ២-វិស័យសុខាភិបាល (គាំពារសុខមាលភាពសង្គម, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ) និង ៣-វិស័យអភិបាលកិច្ច និងអន្តរវិស័យ (ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, សមភាពយេនឌ័រ និង បរិសា្ថន) ។ ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាក្នុងវិស័យអាទិភាពទាំង ៣ ពិសេសការគាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនតាមមូលដ្ឋាន ។ ជាក់ស្តែងភាគីអាល្លឺម៉ង់បានផ្តល់ការគាំទ្រដល់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តគោលដៅមួយចំនួននៃភាគពាយ័ព្យ ចាប់តាំងពីឆ្នាំ២០០៧ មក ដែលបានរួមចំណែកក្នុងការកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា ។

លោក សាសឆា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា និងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យអាទិភាពទាំង ៣ ។ លោក សាសឆា ក៏បានលើកឡើងអំពីការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោងអភិវឌ្ឍន៍នានា ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅកម្ពុជា ព្រមទាំងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តាមរយៈកម្មវិធីស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាសនៅកម្ពុជា ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងកំណត់ទិសដៅ និងអាទិភាពសម្រាប់កម្មវិធីស្តីពីការលើក កម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ។ ជាលទ្ធផល ភាគីទាំងបានឯកភាពផ្តោតចម្បងលើការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយប្តូរពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានបែបលក្ខណៈគ្រួសារ ដែលផ្តោតលើតែវិស័យកសិកម្ម ទៅជាការធ្វើពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ច ដែលផ្តោតការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ និងការបណ្តុះបណ្តាល បចេ្ចកទេស ដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន ។ ភាគីអាល្លឺម៉ង់ បានផ្តល់ហរិញ្ញប្បទានឥតសំណងចំនួន ៨ លានអឺរ៉ូ ដល់កម្មវិធីនេះសម្រាប់ រយៈពេល ៣ ឆ្នាំ (២០២២-២០២៤) ដែលគ្រោងនឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅចំនួន ៥ រួមមាន ៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ដែរថា តាមការឯកភាពរវាងភាគីកម្ពុជា និង អាល្លឺម៉ង់, កិច្ចពិគ្រោះយោបល់កម្រិតនយោបាយ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យជារួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងគ្រប់វិស័យ និងទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់នាពេលបច្ចុប្បន្ន និងនាពេលអនាគតក៏ដូចជាពិនិត្យលើសំណើគម្រោងថ្មី និងគម្រោងអនុវត្តបន្តក្នុងបណ្តាឆ្នាំខាងមុខសម្រាប់ភាគីអាល្លឺម៉ង់ពិចារណាបន្តផ្តល់ ការគាំទ្រក្នុងឆ្នាំ២០២១ ខាងមុខ ។

(Phnom Penh)

On Wednesday afternoon, September 9, 2020 at the Council for Development of Cambodia (CDC), His Excellency Chhieng Yanara, Minister Attached to the Prime Minister, Secretary General          of the Cambodian Rehabilitation and Development Board of the Council for Development of Cambodia (CRDB/CDC) and Mr. Sasha Reebs, First Secretary Cooperation of the Embassy of the Federal Republic of Germany to the Kingdom of Cambodia jointly led a Sectoral Consultation on Inclusive Economic Development between Cambodian and German Governments. This consultation was also attended by His Excellency Rith Vuthy, Deputy Secretary General of CRDB, representatives from the Deutsche Gesellschaft für Internationale Zusammenarbeit (GIZ Cambodia), the German Development Bank (KFW Cambodia), and CDC’s officials approximately 30 participants. The main purposes of today's consultation were to review the progress of bilateral development cooperation in the area of local economic development as well as to identify the priorities for future cooperation towards achieving the inclusive and sustainable economic development in Cambodia.

In this consultation, H.E. Minister highlighted the efforts of the Royal Government of Cambodia (RGC) in achieving socio-economic development, the response measures toward the spread of Covid-19 and the supports to people and sectors affected by this global pandemic. H.E. Minister also confirmed that Cambodian-German development cooperation is well aligned with priorities of the RGC, which focused on three key sectors including                   1) rural development (rural infrastructure, agriculture, TVET, and local economic development), 2) health (social welfare and protection, food security and nutrition), and 3) governance and cross-cutting sectors (Public Administration Reform, Sub-National Democratic Development, gender equality and environment). On behalf of the RGC, H.E. Minister expressed his sincere thanks to both the German government and its citizens for contributing to the development of Cambodia in all priority areas, especially to the economic development and to improve local people well-being. In fact, since 2007, the German government has been providing the support to the Regional Economic Development Program in the North-Western provinces that have contributed to the poverty reduction in Cambodia.

Mr. Sascha highly valued the achievements for the Cambodia’s development and the cooperation made for the three priority areas. He also emphasized the support from the German government for rural development through development projects focusing on regional economic development in Cambodia as well as the continuous support to inclusive economic development through the Improved Competitiveness of National Enterprises in Cambodia.

 

 

 

At the same time, both sides discussed and identified the directions and priorities for the Improved Competitiveness of National Enterprises Program in Cambodia. As a result, both sides agreed to focus on the inclusive and sustainable economic development that shift from local economic development, focused on only agriculture sector, to diversified and economic modernization focusing on the support to Small and Medium Enterprises (SMEs) in Cambodia. The new program will cover in industry, agro-industry, agro-processing and TVET with combination of technology utilization and innovations, and the engagement from all relevant stakeholders, especially the private sector. To this program, the German government has committed to provide EUR 8 million in grant for three years period (2022-2024), which will be implemented in five targeted provinces and capital including Battambang, Banteay Meanchey, Siem Reap, Oddar Meanchey and Phnom Penh.

It is also noticeably that as agreed by both sides, the Political Dialogue on Development Cooperation between the Royal Government of Cambodia and the Government of the Federal Republic of Germany will be held on September 30, 2020 to review the progress of project implementation in all sectors, the current and future bilateral cooperation in various aspects, and the project proposals which are proposed by relevant ministries/agencies to the German side for their consideration and approval in the bilateral negotiation in 2021.

Other Events
Return to Old Website