ជំនួបពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ក្នុងពេលបច្ចុប្បន្ន និងអនាគត
[ថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម​ ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គ
លេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)
បានទទួលជួបពិភាក្សាជាមួយ លោក​ នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្ដិការ
អន្ដរជាតិកូរ៉េ - KOICA ប្រចាំប្រទេសកម្ពុជា​ ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរ
យោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ក្នុងពេលបច្ចុប្បន្ន និង​អនាគត ។
ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនាពេល
កន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​ តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។
បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA ដែលបានគាំ
ទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។​
ជាមួយគ្នានេះ លោក​ នោ ហ្យន់ជូន បានបញ្ជាក់ថា KOICA បាននឹងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុង
កាអភិវឌ្ឍប្រទេស តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង ។​ ជាក់ស្តែង KOICA កំពុងអនុវត្តគម្រោងចំនួន
១២ គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៨០ លានដុល្លារអាមេរិក និងមានគម្រោងអាទិភាពមួយចំនួនទៀត
សម្រាប់អនុវត្តក្នុងឆ្នាំ២០២១​ និងឆ្នាំ២០២២ ។ រីឯ ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺកូវីដ-១៩
លោក​ នោ ហ្យន់ជូន បានបន្ថែមថា KOICA បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាច្រើន និងផ្តល់ហិរញ្ញប្បទាន
សម្រាប់ចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ ។
ជាទីបញ្ចប់ ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជាថ្មី
ម្តងទៀតដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អរបស់ KOICA ។

(Phnom Penh)

On Wednesday, October 21st, 2020 at the Council for the Development of Cambodia, His Excellency CHHIENG YANARA, Minister Attached to the Prime Minister and Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) held a discussion meeting with Mr. RHO Hyunjun, Country Director of KOICA Cambodia Office. The main purpose of the meeting was to exchange views on the current and future development cooperation between the Royal Government of Cambodia (RGC) and Republic of Korea.

His Excellency highly acknowledged the support that has been made by the Korean Government in the past years and has largely contributed to the socio-economic development of Cambodia through effective implementation on various projects and programs.  In addition, His Excellency also expressed his sincere appreciation to KOICA for assisting the RGC in fighting against the COVID-19 pandemic.

On this occasion, Mr. RHO Hyunjun reaffirmed that KOICA has been supporting the RGC through the provision of grant aid; particularly, KOICA is implementing the 12 on-going projects, estimated around USD 80 million. Moreover, KOICA also has some prioritized projects for 2021 and 2022 implementation. Mr. RHO Hyunjun further emphasized that KOICA will provide additional support to the RGC in combating against the COVID-19 pandemic and rehabilitating the economy through emergency relief and financial assistance.

In conclusion, His Excellency CHHIENG YANARA reiterated his sincere gratitude to KOICA’s support and cooperation with a trusted partnership.

Other Events
Return to Old Website