Trending News:
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ANDO Naoki អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អមដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជាMeeting on 2024 Annual Review of the Implementation of Country Programme-CP 2024-2028 and Priorities Setting for 2025 between the Royal Government of Cambodia and the UNFPA Cambodiaក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំមន្ត្រីជំនាញចូលរួមចែករំលែកបទពិសោធន៍និងនីតិវិធីនៃការស្នើសុំគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន និងសាធារណរដ្ឋកូរ៉េក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ត្រក្នុងការសរសេរសំណើគម្រោង” នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនGMS Economic Corridor Governors Forum 2024 under the theme “Building a Favorable Business Environment for Regional Development through Solidarity and Cooperation”
First Regular Session 2024 of the Executive Board of UNDP
[ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤]

(ញូវយ៉ក)

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹក​នាំគណៈប្រតិភូកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំ First Regular Session 2024 of the Executive Board of UNDP នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅទីស្តីការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ។ គោលដៅចម្បងនៃកិច្ចប្រជុំគឺដើម្បីពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ (UNDP Country Programme Document - CPD 2024-2028) សម្រាប់អនុវត្តនៅព្រះរាជាណាចក្រ-កម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសសមាជិក, ប្រទេសសង្កេតការណ៍ និងគណៈកម្មាធិការប្រតិបត្តិ

តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមថ្លែងការណ៍គាំទ្រជាផ្លូវការលើ ឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ ដោយបានបង្ហាញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ឯកសារកម្មវិធីប្រចាំប្រទេសខាងលើនេះត្រូវបានរៀបចំឡើង ដោយបានតម្រឹមគោលដៅអាទិភាពនៃឯកសារកម្មវិធី ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យរបស់កម្ពុជា និងវិស័យអាទិភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ (UNSDCF 2024-2028) ។ លើមូលដ្ឋាននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅអាទិភាពទាំងនេះនឹងឆ្លើយតបទៅនឹងវិស័យអាទិភាពកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍កម្ពុជា ។ គោលដៅអាទិភាពរួមមាន ១) ការពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ២) សកម្មភាព និងដំណោះស្រាយពាក់ព័ន្ធនឹងអាកាសធាតុសម្រាប់កំណើន និងសុខុមាលភាព និង ៣) ការអភិវឌ្ឍសង្គម ដោយផ្តោតការពង្រឹងស្ថាប័ន លំហសង្គម និងការចូលរួម និងបរិវត្តកម្មឌីជីថល ។ ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការដ៏ជិតស្និទ្ធ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំគណៈកម្មាធិការប្រតិបត្តិឱ្យពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហ-ប្រជាជាតិ ឆ្នាំ២០២៤-២០២៨ សម្រាប់អនុវត្តនៅព្រះរាជាណាចក្រកម្ពុជា

This event is not available in English
Other Events
Return to Old Website