កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧
[ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤]

(ភ្នំពេញ)

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក Peteris Ustubs អគ្គនាយកទទួលបន្ទុកភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងពិភាក្សាលើ “ការផ្តួចផ្តើមក្រុមអឺរ៉ុប” និងកម្មវិធីអាទិភាពក្នុងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តមជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការពីក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រច ព្រះរាជាណាចក្រកម្ពុជា អមដោយតំណាងស្ថានទូតជាប្រធាន និងអនុប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, និងតំណាងជាន់ខ្ពស់នៃស្ថានទូតប្រទេសជាសមាជិកសហភាពអឺរ៉ុបប្រចាំកម្ពុជា ។

(Phnom Penh)

With the high permission from Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, on March 11, 2024 at the Council for the Development of Cambodia, H.E. CHHIENG YANARA, Senior Minister in charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia (CDC) and Mr. Peteris Ustubs, Director General for International Partnerships of the European Union, co-chaired the Meeting on Mid-term Review of the Joint European Strategy for Development Cooperation with Cambodia 2021-2027 and Discussion of Team Europe Initiatives and Global Gateway Flagships. The meeting was attended by Her/His Excellency Secretaries of State and Under-Secretaries of State from the Royal Government of Cambodia, EU Ambassador to the Kingdom of Cambodia accompanied by Head and Deputy Head of Cooperation, and high representatives of EU member states in Cambodia.

Other Events
Return to Old Website