កិច្ចប្រជុំស្ដីពីការធ្វើអងេ្កតលើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៥
[ថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤]

(ភ្នំពេញ)

នាព្រឹកថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោក TANINAI Ichitomo អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីការធ្វើអងេ្កតលើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ។ កិច្ចប្រជុំមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារ ​ JICA ប្រចាំកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និង​មានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាតំណាងជាន់ខ្ពស់ក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ។ កិច្ចប្រជុំមានគោលបំណង ១) ជម្រាបជូនពីគោលនយោបាយថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (New Country Development Cooperation Policy) របស់ជប៉ុនសម្រាប់កម្ពុជា និង ២) ណែនាំអំពីនីតិវិធីនៃការស្នើសុំគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដល់ក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។

(Phnom Penh)

On Monday, April 29th, 2024, His Excellency RITH Vuthy, Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), and Mr. TANINAI Ichitomo, Minister/Deputy-Chief of Missions of the Embassy of Japan in Cambodia, co-chaired the Meeting on Japan’s ODA Request Survey for Japanese Fiscal Year 2025. The meeting was attended by Mr. SANUI Kazumasa, Chief Representative of the Japan International Cooperation Agency (JICA) in Cambodia, as well as senior representatives from the Embassy of Japan in Cambodia, representatives of the JICA Cambodia Office, and senior representatives from line ministries of the Royal Government of Cambodia (RGC). The meeting aimed to 1) review the progress of the draft Country Development Cooperation Policy for Cambodia and 2) explain the process and procedure of Japan’s ODA Request Survey to representatives of line ministries of RGC.

Other Events
Return to Old Website