ឯកឧត្តម រ៉ិត វុទ្ធី ទទួលជួបសម្ដែងការគួរសមនាយក​ជាន់ខ្ពស់ JICA ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក MITOMORI Koji
[11-June-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានទទួលជួបសម្ដែងការគួរសម ជាមួយ លោក MITOMORI Koji, Senior Director of Southeast Asia Division 2, Southeast Asia and Pacific Department, របស់ទីស្នាក់ការកណ្ដាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA HQ) ។ គោលបំណងនៃជំនួបនេះ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។

(Phnom Penh)

On the morning of June 11, 2025, at the Council for the Development of Cambodia (CDC), H.E. RITH Vuthy, Secretary General of the Cambodian Development Cooperation Board at CDC, received a courtesy call from Mr. MITOMORI Koji, Senior Director of Southeast Asia Division 2, Southeast Asia and Pacific Department at JICA HQ. The purpose of the meeting was to discuss and exchange insights regarding JICA's current and future cooperation in Cambodia.

Other Events
Return to Old Website