(ទីក្រុងញូវយ៉ក, សហរដ្ឋអាមេរិក)
នាថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក, សហរដ្ឋអាមេរិក, ឯកឧត្តម ជូ ហេង អគ្គលេខាធិការងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូចូលរួមវេទិកានយោបាយកម្រិតខ្ពស់ស្តីពីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ ។
ថ្លែងក្នុងវេទិកា កម្ពុជាបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះរបៀបវារៈ ឆ្នាំ២០៣០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ។ សេចក្តីថ្លែងការណ៍របស់កម្ពុជា ក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសាកល និងក្នុងតំបន់ក្នុងការពន្លឿនការអនុវត្តដើម្បីសម្រេចវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals - SDGs) និងគូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។
( New York, United States)
From 7-15 July 2026, in New York, United States, H.E. Chou Heng, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC) led the Cambodian delegation to the 2026 High-level Political Forum on Sustainable Development (HLPF) under the United Nations Economic and Social Council (ECOSOC), held at the United Nations Headquarters.
During the Forum, Cambodia reaffirmed the Royal Government of Cambodia's commitment to the 2030 Agenda for Sustainable Development through the implementation of the Pentagonal Strategy – Phase I. In the statement, Cambodia also emphasized the importance of global and regional cooperation in accelerating progress toward the Sustainable Development Goals (SDGs), while highlighting the fundamental role of peace as the cornerstone of sustainable development.