(ភ្នំពេញ)
នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Kim Junmo ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើឯកសារកម្មវិធីប្រចាំប្រទេសរបស់ទីភ្នាក់ងារ KOICA ឆ្នាំ២០២៦-២០៣០ (KOICA Country Program Document 2026-2030 CPD 2026-2030) ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីកម្ពុជា-កូរ៉េ ជាពិសេសតាមរយៈកិច្ចសម្របសម្រួលរបស់ទីភ្នាក់ងារ KOICA ដែលសម្រេចបានកន្លងមក និងបានពិភាក្សាលើអាទិភាពសំខាន់ៗសម្រាប់ការរៀបចំ CPD 2026-2030 ។
(Phnom Penh)
On the morning of Wednesday, 7 October 2026, at the Council for the Development of Cambodia (CDC), His Excellency Chhieng Yanara, Senior Minister in Charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia (CDC), and Mr. Kim Junmo, Country Director of the Korea International Cooperation Agency (KOICA) Cambodia Office, chair a consultation meeting on the KOICA Country Program Document 2026-2030 (CPD 2026-2030).
Both sides highly appreciated the progress made in the Cambodia-Korea bilateral development cooperation, particularly the achievements to date through KOICA’s efforts, and discussed key priorities for preparing the CPD 2026-2030.