ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង“ការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជាដំណាក់កាលទី ២”
[08-October-2026]

(ភ្នំពេញ)

នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦, តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា ដំណាក់កាលទី ២” (Implementation Agreement on Improved Competitiveness of National Enterprises Phase II – ICONE II) ជាមួយលោក Hans-Juergen Cassens ប្រធានគម្រោង ICONE II នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមជាសាក្សីភាពដោយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងារ​ រួមទាំងក្រុមការងារ GIZ ICONE II, សរុបប្រមាណ ៥០ រូប ក្នុងឱកាសនៃការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោង ICONE II ។

ក្នុងដំណាក់កាលទី ២​ នេះគម្រោងមានទំហំទឹកប្រាក់សរុបប្រមាណ ៨ លានអ៊ឺរ៉ូ សម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២៦-២០៣០ ។ ការណ៍នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យឯកជន តាមរយៈការជំរុញការវិនិយោគ, ការលើកកម្ពស់ផលិតភាព, ការអភិវឌ្ឍសហគ្រាសធុនមធ្យម និងធំ, ការបណ្តុះបណ្តាលសហគ្រិនភាព, ការបង្កើតកាលានុវត្តភាពសម្រាប់ពង្រឹងភាពជាដៃគូរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ជាពិសេសវិនិយោគិនអឺរ៉ុប, ការបង្កើនសមត្ថភាពនាំចេញ និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ ។

(Phnom Penh)

On 08 October 2026 at the Council for the Development of Cambodia, on behalf of the Royal Government of Cambodia His Excellency Senior Minister Chhieng Yanara, Second Vice-Chairman of the Council for the Development of Cambodia, signed the Implementation Agreement of the Improved Competitiveness of National Enterprises II (ICONE II) project, with Mr. Hans-Juergen Cassens, Programme Director of ICONE II, signing for the Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH on behalf of the Government of the Federal Republic of Germany. The signing was witnessed by Her Excellency Silke Röfer, Ambassador of the Federal Republic of Germany to Cambodia, members of the National Steering Committee, and the GIZ ICONE II team, with approximately 50 participants in attendance to mark the official launch of ICONE II.

In Phase II, the project has a total budget of approximately 8 million euros to be implemented over four years from 2026 to 2030. This underscores the shared commitment and cooperation between Cambodia and Germany in contributing to private sector development through driving investment, boosting productivity, developing medium and large enterprises, fostering entrepreneurship capacity, creating opportunities to strengthen partnerships between local and foreign investors particularly European investors, expanding export capacity, and enhancing Cambodia's competitiveness in international markets.

Other Events
Return to Old Website