(ទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់)
នាថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចួលរួមក្នុងសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគ ២០២៥ (Hamburg Sustainability Conference 2025) ។ សន្និសីទនេះមានការចូលរួមពីតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាល, អង្គការអន្តរជាតិ, វិស័យឯកជន និងសង្គមស៊ីវិល ប្រមាណ ១.៦០០ នាក់ មកពី ១១០ ប្រទេស ក្នុងនោះមានដូចជា លោកជំទាវ Reem Alabali-Radovan រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍របស់សហព័ន្ធអាល្លឺម៉ង់ (BMZ) និងលោក Achim Steiner អគ្គលេខាធិការនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ។
គោលដៅចម្បងនៃសន្និសីទនេះគឺ ដើម្បីបន្តកិច្ចសន្ទនាកម្រិតគោលនយោបាយ និងស្វែងរកដំណោះស្រាយជាក់ស្តែង សម្រាប់ពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្តោតសំខាន់លើនិម្មាបនកម្មហិរញ្ញប្បទានអន្តរជាតិ និងការវិនិយោគសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ក្នុងសន្និសីទនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមក្នុងកិច្ចប្រជុំចង្អៀតកម្រិតខ្ពស់ស្ដីពីប្រព័ន្ធសេដ្ឋកិច្ចដែលសមស្របសម្រាប់ពិភពលោកពហុប៉ូល (An Economic System That Works in a Multipolar World) និងបានថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាពិភាក្សាស្ដីពីអនាគតនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (The Future of Development Cooperation) ។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចពីអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូប្រកបដោយបរិយាបន្ន និងកិច្ចសហប្រតិបត្តិការជាសកលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ការចូលរួមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីក្នុងសន្និសីទនេះ បានបញ្ជាក់នូវការប្តេជ្ញារបស់កម្ពុជាក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល ព្រមទាំងបន្តលើកកម្ពស់ភាពជាដៃគូ, គណនេយ្យភាពទ្វេទិស និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។
(Hamburg, Federal Republic of Germany)
On 2–3 June 2025, in Hamburg, Federal Republic of Germany, H.E. CHHIENG Yanara, Senior Minister in charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia, participated in the Hamburg Sustainability Conference 2025. The conference was attended by high-level representatives from governments, international organizations, the private sector, and civil society, approximately 1,600 representing 110 countries. Notable participants joining the conference included H.E. Reem Alabali-Radovan, German Federal Minister for Economic Cooperation and Development (BMZ), and Mr. Achim Steiner, Administrator of the United Nations Development Programme (UNDP).
The main objective of the conference was to advance high-level policy dialogue and identify practical solutions to accelerate the implementation of the Sustainable Development Goals (SDGs), with a particular emphasis on the International Financial Architecture and investments to support the SDGs.
During the conference, H.E. Senior Minister attended the High-Level Closed-Door Roundtable on “An Economic System that Works in a Multipolar World” and delivered a keynote address during the session on “The Future of Development Cooperation.” In his remarks, H.E. Senior Minister highlighted Cambodia’s national development priorities and emphasized the importance of inclusive partnerships and global cooperation in achieving the SDGs.
H.E. Senior Minister’s participation in the HSC 2025 reaffirmed Cambodia’s strong commitment to advancing both national and global sustainable development goals while continuing to promote inclusive partnership, mutual accountability, and effective development cooperation.