(ភ្នំពេញ)
នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លេខាធិការដ្ឋានជាតិនៃមហាអនុតំបន់មេគង្គបានរៀបចំកិច្ចប្រជុំអន្តរក្រសួងត្រៀម សម្រាប់សន្និសីទរដ្ឋមន្ត្រីមហាអនុតំបន់មេគង្គ លើកទី២៨ ក្រោមអធិបតីភាព ឯកឧត្តម ជូ ហេង អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់មេគង្គ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារតាមវិស័យក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ និងប្រមូលធាតុចូលសម្រាប់សន្និសីទរដ្ឋមន្ត្រី GMS លើកទី២៨ ។
(Phnom Penh)
On the morning of Wednesday, 18 November 2026, at the Cambodiana Hotel, the National Secretariat of the Greater Mekong Subregion (GMS) organized an Inter-Ministerial Meeting in preparation for the 28th GMS Ministerial Conference, under the chairmanship of His Excellency Chu Heng, Deputy Secretary General of the Cambodian Development Cooperation Board (CDCB) of the Council for the Development of Cambodia (CDC) and National Coordinator of the Greater Mekong Subregion. The meeting was attended by representatives from relevant ministries of the Royal Government of Cambodia. The meeting aimed to review progress in sectoral cooperation under the GMS framework and gather inputs for the 28th GMS Ministerial Conference.