កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៦រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
[05-November-2026]

(ភ្នំពេញ)

នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០, ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ ត្រូវបានរៀបចំទ្បើង ។ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១៩ ដែលមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ភាគីអាល្លឺម៉ង់ដឹកនាំដោយ លោកស្រី Michaela Henning អនុ​ប្រធាន​ទទួលបន្ទុក​កិច្ចការ​តំបន់​ចិន អាស៊ី​កណ្តាល អាស៊ី​បូព៌ា ឡាវ និងកម្ពុជា នៃ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់ (BMZ) និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW), និងមន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។

កិច្ចពិគ្រោះយោបល់នេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងកម្មវិធីដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់ ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើកំណត់ហេតុសង្ខេបនៃកិច្ចពិគ្រោះយោបល់ (Summary Record) សម្រាប់ជាធាតុចូលក្នុងការរៀបចំកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា-អាល្លឺម៉ង់នៅឆ្នាំ២០២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។

(Phnom Penh)

On Thursday, 5 November 2026, at the Palais du Gouvernement, the 2026 Governmental Consultations on Development Cooperation between the Royal Government of Cambodia and the Government of the Federal Republic of Germany were convened. The Cambodian delegation was led by H.E. Chhieng Yanara, Senior Minister in charge of Special Missions, Second Vice Chairman of the Council for the Development of Cambodia (CDC), and attended by Secretaries of State, Under Secretaries of State, and representatives of 19 ministries and institutions of the Royal Government of Cambodia engaged in cooperation with the Federal Republic of Germany. The German delegation was led by Ms. Michaela Henning, Deputy Head of the Division responsible for China, Central Asia, East Asia, Laos and Cambodia at the German Federal Ministry for Economic Cooperation and Development (BMZ), and H.E. Silke Röfer, Ambassador of the Federal Republic of Germany to the Kingdom of Cambodia. The meeting was also attended by representatives of the German Agency for International Cooperation (GIZ) in Cambodia, the German Development Bank (KfW), and senior officials of the German Embassy.

The Consultations aimed to review progress and challenges in the implementation of projects and programmes financed by the Government of Germany, as well as to discuss the strategic direction and priorities for future development cooperation, in alignment with Cambodia’s development priorities and Germany’s development cooperation policy.

As an outcome, both sides agreed on the Summary Record as input for the preparation of the 2027 Governmental Negotiations between the Royal Government of Cambodia and the Government of the Federal Republic of Germany, which is expected to take place in Berlin, Germany.

Other Events
Return to Old Website