(ភ្នំពេញ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), ឯកឧត្ដម អុឹម សួរ អគ្គលេខាធិការរងទទួលបន្ទុករួម នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៦ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសឆ្នាំ២០២៤-២០២៨ (Country Programme–CP) និងការកំណត់អាទិភាព ឆ្នាំ២០២៧ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងជាន់ខ្ពស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន ៩, តំណាងរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ៧០រូប។
(Phnom Penh)
On the morning of Thursday, 19 November 2026, at Palais du Gouvernement, His Excellency Im Sour, Deputy Secretary General in charge of CDCB/CDC, and Ms. Sandra Bernklau, United Nations Population Fund (UNFPA) Representative in Cambodia, chaired the 2026 Annual Review Meeting on the Implementation of the Country Programme (CP) 2024-2028 and 2027 Workplan Planning. The meeting was attended by approximately 70 participants, including Excellencies, Secretaries of State, Under Secretaries of State, senior representatives from nine relevant ministries and institutions of the Royal Government of Cambodia, representatives of the Kampong Cham Provincial Administration, as well as representatives of development partners, non-governmental organizations (NGOs), and other relevant stakeholders.