សិក្ខាសាលាស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទាន​សហប្រតិបត្តិការ​​ (Cambodia ODA Database)
[(11-12)-November-2026]

(កែប)

នាថ្ងៃពុធ-ព្រហស្បតិ៍ ២-៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទាន​សហប្រតិបត្តិការ​​ (Cambodia ODA Database)។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព​របស់ ឯកឧត្ដម អ៉ឹម សួរ​ អគ្គលេខាធិការរង​ទទួល​បន្ទុករួម គ.ស.អ.ក/ក.អ.ក និងមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួង-ស្ថាប័នពាក់​ព័ន្ធ​, និងមន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៍សរុប​​ប្រមាណ ៦០ រូប ។ គោលដៅចម្បងនៃសិក្ខាសាលាគឺ​

១) ផ្សព្វផ្សាយ​អំពី​មុខងារ​ថ្មីៗនៅក្នុងប្រព័ន្ធទិន្នន័យកម្ពុជា​ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ

២) ពង្រឹង​ការ​តាមដាន និង​ការ​រាយការណ៍​អំពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​បញ្ហា​អន្តរវិស័យ រួមមាន ការ​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​យេនឌ័រ​ បរិយាបន្ន​ពិភាព ។

៣) ​ផ្តល់​ជាវេទិកាសម្រាប់កិច្ចពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រព័ន្ធទិន្នន័យរវាងដៃគូអភិវឌ្ឍន៍ និងមន្រ្តីសម្របសម្រួលនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍ ។

(Kep)

On 11–12 November 2026, at the Sangkahak Mith Hotel in Kep Province, the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC) organized a workshop on the Cambodia ODA Database. This workshop was presided over by H.E. Im Sour, Deputy Secretary-General in charge of CDCB/CDC, and was attended by representatives from the Council for the Development of Cambodia, relevant ministries and institutions, as well as focal officials from development partners, approximately 60 participants. The workshop aimed to:

1) Introduce the new features of the Cambodia ODA Database

2) Strengthen the monitoring and reporting of development cooperation support in cross-cutting areas, including climate change, gender, and disability inclusion.

3) Provide a platform for development partners and CDCB focal points to engage in discussions and exchange views on the database system.

Other Events
Return to Old Website