ជំនួបពិភាក្សាលើគម្រោងប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង​កិច្ចសហប្រតិបត្តិការ​ កម្ពុជា-ថៃឡង់ដ៏
[ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤]

(ភ្នំពេញ)

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Supapat Hib-o-sod អគ្គទីប្រឹក្សានៃស្ថានទូតថៃប្រចាំកម្ពុជាទទួលបន្ទុកគ្រឿងញៀន អមដោយកញ្ញា Pyavan Rakpanich លេខាទី១ នៃស្ថានទូតថៃប្រចាំកម្ពុជា និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ គោលបំណងនៃកិច្ចពិភាក្សាគឺ ១) ជម្រាបពីគោលបំណងការគាំទ្រនៃគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលថៃតាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៏ (TICA) ដើម្បី សិក្សាលើគំលើគម្រោងសាលារៀនស គ្មានគ្រឿងញៀន ដោយផ្អែកលើបទពិសោធន៌ដែលបានអនុវត្តជោគជ័យនៅប្រទេសឡាវ ។ ២). ជម្រាបជូនអំពីការរៀបចំកិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍រយៈពេល ៣ឆ្នាំ (២០២៣-២០២៥) ដែលគ្រោងរៀបចំអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

This event is not available in English
Other Events
Return to Old Website