ការទទួលបដិសណ្ឋារកិច្ចក្រុមអ្នកស្ម័គ្រចិត្តរបស់មិត្តកូរ៉េនៅក្រៅប្រទេសជំនាន់ទី១៦២និង១៦៣
[ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤]

(ភ្នំពេញ)

នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោក Shin Yonghwa អនុប្រធានទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា អមដោយសហការី និងក្រុមអ្នកស្ម័គ្រចិត្តរបស់មិត្តកូរ៉េនៅក្រៅប្រទេសទី១៦២និង១៦៣ ចំនួន ១៣នាក់ ។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីជួបសម្តែងការគួរសម និងពិភាក្សាពាក់ព័ន្ធនឹងការងារបណ្តុះបណ្តាលលើមុខជំនាញដែលអ្នកស្មគ្រ័ចិត្តត្រូវមកបំពេញការងារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ។

(Phnom Penh)

On Tuesday morning, 6 August 2024 at the Council for the Development of Cambodia, H.E. Mrs. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia held a courtesy meeting and discuss with Mr. Shin Yonghwa, Deputy Country Director of KOICA Cambodia Office, accompanied by colleagues and 13 World Friends Korea (WFK) Volunteers Batch 162nd and 163rd. The main purpose of the meeting was to receive a courtesy call and to discuss on relevant subjects that the volunteers will undertake in order to assist the Royal Government of Cambodia in contributing to human capital development and foster cultural exchange between Cambodia and the Republic of Korea.

Other Events
Return to Old Website