កិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលឡើងវិញនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា រវាងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
[10-September-2024]

(ភ្នំពេញ)

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ២ ក.អ.ក បានជួបពិភាក្សាការងារជាមួយនឹងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដឹកនាំដោយ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើការកែសម្រួលឡើងវិញនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងតម្រឹមកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។

(Phnom Penh)

Phnom Penh, September 10, 2024, The Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), led by H.E. Chhieng Yanara, Senior Minister in charge of Special Missions and Second Vice-Chairman of CDC, held a meeting with the Embassy of the Republic of Korea in Cambodia, represented by H.E. Mr. Park Jung-Wook, Ambassador Extraordinary and Plenipotentiary of the Republic of Korea to Cambodia. The meeting aimed to discuss revision of the Country Partnership Strategy for Cambodia to strengthen the Cambodia-Republic of Korea partnership and align efforts towards Cambodia's socio-economic development.

Other Events
Return to Old Website