កិច្ចប្រជុំឧត្តមមន្ត្រី GMS តាមប្រព័ន្ធនិម្មិត
[18-September-2024]

(ភ្នំពេញ)

នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានជាតិកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិ GMS របស់កម្ពុជា បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី GMS តាមប្រព័ន្ធនិម្មិត ។ កិច្ចប្រជុំមានគោលបំណងអនុម័តលើឯកសារលទ្ធផល និងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូល GMS លើកទី ៨ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ។

(Phnom Penh)

On the morning of September 18, 2024, at the National Secretariat of the Greater Mekong Sub-region (GMS) at the Council for the Development of Cambodia (CDC), His Excellency CHOU Heng, Deputy Secretary General of the Cambodian Development Cooperation Board of CDC and the Cambodian GMS National Coordinator attended the GMS Senior Officials’ Meeting via videoconference. The main objectives of the meeting are to endorse the outcome documents and review the progress of the preparation of the 8th GMS Summit to be held from November 6-7, 2024 in Kunming City, Yunnan Province, People’s Republic of China.

Other Events
Return to Old Website