CDCB ជួបពិភាក្សាការងារជាមួយលេខាទូតទី១ និងសហការីនៃស្ថានទូតអូស្រ្តាលីដើម្បីជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្រ្តាលីសម្រាប់កម្ពុជា
[23-October-2024]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ផាណា វ៉ឺនីដា អ​គ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ កញ្ញា Tegan Park លេខាទូតទី១ និងសហការីនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្រ្តាលីសម្រាប់កម្ពុជា (Development Partnership Plan-DPP) ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញា Tegan Park ព្រមទាំងសហការី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ។

កញ្ញា Tegan Park កញ្ញា Tegan Park លេខាទូតទី១ប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានជម្រាបអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការ DPP ដែលសេចក្តីព្រាងនេះបានពិនិត្យនឹងឯកភាពពីទីក្រុងកង់បេរ៉ារួចហើយ ។ ភាគីអូស្រ្តាលីនឹងផ្ញើសេចក្តីព្រាងសង្ខេបនៃផែនការ DPP មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅសប្តាហ៍ក្រោយដើម្បីពិនិត្យ និងផ្តល់យោបល់ ។

លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្រ្តាលីដែលខិតខំប្រឹងប្រែងបញ្ចប់សេចក្តីព្រាងផែនការ DPP នេះ ។ លោកជំទាវ បានស្នើឱ្យភាគីអូស្រ្តាលីគិតគូរបន្ថែមលើពេលវេលា (time frame)នៃការអនុវត្ត DPP ដើម្បីឱ្យមានសង្គតិភាពជាមួយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងភាពធន់។ ទន្ទឹមនេះ លោកជំទាវ ក៏បានស្នើភាគីអូស្រ្តាលីរៀបចំកិច្ចពិភាក្សាឱ្យបានទៀងទាត់ ដើម្បីលើកកម្ពស់កិច្ចសន្ទនារវាងប្រទេសទាំងពីរ យ៉ាងតិច ២ដងក្នុងមួយឆ្នាំ និងដៃគូសន្ទនាកម្រិតខ្ពស់យ៉ាងតិច ១ម្តងក្នុងមួយឆ្នាំ ។

ជាការឆ្លើយតប កញ្ញា Tegan Park បានទទួលយកនូវសំណើខាងលើ និងផ្តល់នូវជម្រើសចំនួនពីរទាក់ទងនឹងពេលវេលានៃការអនុវត្ត DPP រួ​មមាន: ទី ១) ភាគីអូស្រ្តាលីនឹងរៀបចំកំណត់រយៈពេលនៃការអនុវត្តឱ្យស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និង ទី ២) ភាពបត់បែននៃការអនុវត្ត ពោលគឺភាគីអូស្រ្តាលីអាចនឹងពន្យារការអនុវត្តដល់បំណាច់ឆ្នាំ២០២៩ ដើម្បីឆ្លើយតបនឹងឆ្នាំសារពើរពន្ធរបស់អូស្រ្តាលីផងដែរ ។ បន្ថែមលើនេះ អភិក្រមនៃការអនុវត្តគម្រោង គឺផ្តល់ការសម្រចចិត្តដល់ប្រទេសដែលអនុវត្តកម្មវិធី/គម្រោង ដើម្បីធានាភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ និងយន្តការឱ្យមានភាពប្រទាក់ក្រឡាជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ភាគីអូស្រ្តាលីបានស្នើរៀបចំកិច្ចពិគ្រោះយោបល់ជាមួ​យក្រសួង/ស្ថាបន័រាជរដ្ឋាភិបាលដើម្បីបញ្ចប់សេចក្តីព្រាងផែនការ DPP នៅបំណាច់ឆ្នាំ២០២៤ ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរមានសុទិដ្ឋិនិយមខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍនាពេលអនាគត និងឯកភាពគ្នាបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចនូវគោលដៅរួម។

(Phnom Penh)

On the morning of Wednesday, October 23rd, 2024, at the Council for the Development of Cambodia (CDC), Her Excellency Phana Veunida, Deputy Secretary General of the Cambodia Cooperation Development Board of the Council for the Development of Cambodia, held a meeting with Ms. Tegan Park, First Secretary and colleagues of Australian Embassy in Cambodia. The purpose of the meeting was to provide the updated progress of the draft of Australian Development Partnership Plan for Cambodia (DPP) and to have other cooperation information exchanges.

At the outset, Her Excellency extended a warm welcome to Ms. Tegan Park and colleagues who attended the meeting.

Ms. Tegan Park, First Secretary of the Australian Embassy in Cambodia, informed on the progress of the draft of DPP, which has already been approved by Canberra. The Australian side will send the draft of DPP to the Council for the Development of Cambodia within next week for review and comment.

Her Excellency expressed sincerely gratitude to Australian Government for its efforts to finalize the DPP. Her Excellency requested the Australian side to further consider on implementation timeframe of DPP to be aligning with the Pentagonal Strategy-phase 1 of the Royal Government of Cambodia and strengthening the partnership with RGC to ensure both inclusive and resilient development. In this meanwhile, Her Excellency also requested the Australian side to hold discussions regularly to promote dialogue between the two countries at least twice a year and at least once a year for high-level dialogue.

Ms. Tegan Park accepted the above requests and offered two options regarding the timeframe of DPP’s implementation, including 1) Australia side will arrange the implementation timeframe in line with Pentagonal Strategy-Phase 1 or 2) Implementation flexibility means that Australia side may extend the implementation to late 2029 to respond Australian fiscal year. In addition, the approach of project implementation is also to provide decision-making to the countries implementing program/project to ensure ownership and leadership, and mechanisms is be interlinked with the RGC policies.

The Australian side has proposed the consultation meeting with ministries / institutions of the RGC to finalize the draft DPP by the end of 2024.

In conclusion, both countries are highly optimistic for future development cooperation and agree to further strengthen the partnership and close cooperation to achieve common goals.

Other Events
Return to Old Website