Trending News:
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ANDO Naoki អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អមដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជាMeeting on 2024 Annual Review of the Implementation of Country Programme-CP 2024-2028 and Priorities Setting for 2025 between the Royal Government of Cambodia and the UNFPA Cambodiaក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំមន្ត្រីជំនាញចូលរួមចែករំលែកបទពិសោធន៍និងនីតិវិធីនៃការស្នើសុំគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន និងសាធារណរដ្ឋកូរ៉េក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ត្រក្នុងការសរសេរសំណើគម្រោង” នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនGMS Economic Corridor Governors Forum 2024 under the theme “Building a Favorable Business Environment for Regional Development through Solidarity and Cooperation”
លទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១
[07-November-2024]

(សាធារណរដ្ឋប្រជាមានិតចិន)

នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលអេកម៉ិក (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ- មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។ កិច្ចប្រជុំកំពូលទាំងបីបានប្រព្រឹត្តទៅនៅទីក្រុងគុនមិញ នៃសាធារណរដ្ឋប្រជាមានិតចិន។

I. កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨

ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបាន ដឹកនាំកិច្ចប្រជុំកំពូល GMS ក្រោមមូលបទ "ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាម រយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍”។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីបន្តការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាព និងភាពជឿនលឿន និងធ្វើឱ្យមហាអនុតំបន់មេគង្គកាន់តែមានសមាហរណកម្ម វិបុលភាព ប្រកបដោយចីរភាព និងបរិយាបន្ន។

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានកត់សម្គាល់ដោយការពេញចិត្តចំពោះ វឌ្ឍនភាពជាច្រើនក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ មហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដែលកម្ពុជាបានរៀបចំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេសលើ វិស័យកសិកម្ម ថាមពល បរិស្ថាន សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានទទួលស្គាល់អំពីតួនាទីយ៉ាងសកម្ម របស់ដៃគូអភិវឌ្ឍន៍នានា ជាពិសេសចំពោះការគាំទ្រដោយឥតងាករេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះ ក៏ដូចជាការកើនឡើងនៃការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាផ្តោតសំខាន់លើ ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបញ្ហា ប្រឈមសកលដែលមានលក្ខណៈស្មុគស្មាញក្នុងអនុតំបន់មេគង្គ រួមមានភាពមិនប្រាកដប្រជានៃ សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ការគំរាមកំហែងដល់ពាណិជ្ជ កម្មសេរី និងហានិភ័យទាក់ទងនឹងអាកាសធាតុ ព្រមទាំងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បី ឆ្លើយតបភាពប្រឈមទាំងអស់នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះវឌ្ឍនភាព ដែលអនុតំបន់សម្រេចបាន និងគូសបញ្ជាក់ពីកាលានុវត្តភាពដើម្បីទាញយកផលប្រយោជន៍ពីការធ្វើ ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ដើម្បីពង្រីកសក្តានុពលសម្រាប់សមាហរណកម្ម និងការតភ្ជាប់ អនុតំបន់ឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់កិច្ចខិតខំ ប្រឹងប្រែងរបស់បណ្តាប្រទេសអនុតំបន់ទាំងអស់ក្នុងការបញ្ចប់ការរៀបចំយុទ្ធសាស្ត្រស្តីពីនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលជាចំណុចស្នូលក្នុងការសម្រេចបាននូវ ចក្ខុវិស័យនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងមហាអនុតំបន់មេគង្គឆ្នាំ២០៣០។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទទួលយក បដិវត្តន៍ឌីជីថល ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ បានអនុម័ត៖ (ក) យុទ្ធសាស្ត្រស្តីពីនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ និង (ខ) សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ កំពូលលើកទី៨ ដែលក្នុងនោះថ្នាក់ដឹកនាំទាំងអស់បានទទួលស្គាល់សមិទ្ធផលដែលសម្រេចបាន នាពេលថ្មីៗ និងបានគូសបញ្ជាក់ពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេច បាននូវចក្ខុវិស័យរួមក្នុងការកសាងអនុតំបន់ ដែលមានការរួបរួមគ្នា វិបុលភាព ចីរភាព និងបរិយាបន្ត កាន់តែប្រសើរឡើង។

II- កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០៖

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានដឹកនាំកិច្ចប្រជុំកំពូលអេកម៉ិកក្រោមមូលបទ "ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ” ថ្នាក់ដឹកនាំអេកម៉ិក បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអនុតំបន់ដែលមានសមាហរណកម្មពេញលេញ ផ្តោតលើ ការតភ្ជាប់ដោយរលូន សេដ្ឋកិច្ចអេកម៉ិកដែលមានភាពស៊ីចង្វាក់ និងកិច្ចសហប្រតិបត្តិការដែលមាន ភាពឆ្លាតវៃនិងចីរភាព ដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសជាសមាជិកទាំងមូល។

ថ្នាក់ដឹកនាំអេកម៉ិកបានកោតសរសើរឡាវចំពោះភាពជាប្រធានអេកម៉ិក នាពេលកន្លងមក និងថៃចំពោះការខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់ក្នុងការបង្កើតបាននូវលេខាធិការដ្ឋានអេកម៉ិកបណ្តោះ អាសន្ន និងការចុះហត្ថលេខាក្នុងនាមប្រទេសសមាជិកទាំងអស់លើអនុស្សរណៈនៃការយោគយល់ គ្នាជាមួយវិទ្យាស្ថានមេគង្គ ដើម្បីជួយគាំទ្រដល់លេខាធិការដ្ឋានអេកម៉ិកបណ្តោះអាសន្ន សំដៅ លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការអេកម៉ិកបន្ថែមទៀត។

ថ្នាក់ដឹកនាំអេកម៉ិកបានកត់សម្គាល់ដោយការពេញចិត្តថា ចាប់តាំងពីត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៣ អេកម៉ិកបានទទួលនូវវឌ្ឍនភាពជាច្រើន ក្នុងការសម្រេចនូវចក្ខុវិស័យនៃ “ការបង្រួម គម្លាតសេដ្ឋកិច្ចក្នុងតំបន់ និងការជំរុញវិបុលភាព ប្រកបដោយចីរភាព” ដោយផ្អែកលើស្មារតីនៃ សុខដុមរមនាយូរអង្វែង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលបានរួមចំណែកយ៉ាង ខ្លាំងដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ាន។

ថ្នាក់ដឹកនាំអេកម៉ិកបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើតបាននូវអនុ តំបន់ដែលមានការតភ្ជាប់ល្អ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ ថ្នាក់ដឹកនាំអេកម៉ិកបានគូសបញ្ជាក់ ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅក្នុងអេកម៉ិក ដោយផ្ត ល់អាទិភាពលើការតភ្ជាប់រូបវន្ត និងឌីជីថល ដើម្បីផ្សារភ្ជាប់ច្រករបៀងសេដ្ឋកិច្ច សមាហរណកម្មខ្សែ ច្រវាក់តម្លៃសកល និងអភិវឌ្ឍមូលធនមនុស្ស ជាពិសេសលើកកម្ពស់កម្លាំងពលកម្មវ័យក្មេង នៅ ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទីបួន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាបណ្តាប្រទេសអេកម៉ិកគួរតែកំណត់យកនូវ ចក្ខុវិស័យប្រកបដោយមហិច្ឆតាមួយ ដើម្បីធ្វើសហថាមពលផលិតកម្មស្បៀងតំបន់ឱ្យក្លាយជា មជ្ឈមណ្ឌលនាំចេញស្បៀងដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសនៅក្នុងដំណាក់កាលដែល ការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងការកើនឡើងនៃតម្លៃទំនិញនាពេលថ្មីៗនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទងសកម្មបន្ថែមទៀតជាមួយ ដៃគូអភិវឌ្ឍន៍នានា និងការបង្កើតនូវមូលនិធិអភិវឌ្ឍន៍អេកម៉ិកឱ្យបានឆាប់ ដើម្បីជួយគាំទ្រដល់ គម្រោងអាទិភាពជាច្រើនរបស់អេកម៉ិក ដែលត្រូវការហិរញ្ញប្បទានជាចាំបាច់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះសំណើពន្យាពេលសម្រាប់អនុវត្តផែនការមេអេកម៉ិកឆ្នាំ២០១៩- ២០២៣ និងរៀបចំសេចក្តីព្រាងផែនការមេថ្មី ដោយបញ្ចូលចក្ខុវិស័យថ្មីៗ ដែលឆ្លើយតបទៅនឹង បញ្ហាប្រឈមដែលកំពុងកើតឡើង។ ថ្នាក់ដឹកនាំអេកម៉ិកបានបញ្ចប់កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១០ ដោយបានអនុម័តលើ សេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ និងបានសម្រេចដាក់ឯកសារ”ទស្សនាទានស្តីពីការគ្រប់គ្រង ធនធានទឹកក្នុងអនុតំបន់មេគង្គ ទៅក្នុងឧបសម្ព័ន្ធផែនការមេអេកម៉ិកឆ្នាំ២០១៩-២០២៣ និង អនុម័តការដាក់បញ្ចូលប្រទេសណូវែលសេឡង់ទៅក្នុងក្រុមទីពីរ នៃដៃគូអភិវឌ្ឍន៍របស់អេកម៉ិក។

III- កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១

ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំកិច្ចប្រជុំកំពូល CLMV ក្រោមមូលបទ “មិត្តភាព និង សាមគ្គីភាពសម្រាប់សហគមន៍ដែលមានភាពធន់ និងវិបុលភាព”។ ថ្នាក់ដឹកនាំ CLMV បានពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូល CLMV កាលពីឆ្នាំ២០២០ ដែល បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ និងបានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុង តំបន់។ ថ្នាក់ដឹកនាំ CLMV បានអះអាងសាជាថ្មីអំពីឆន្ទៈនយោបាយ និងសេចក្តីប្រាថ្នារួមគ្នាដើម្បី សន្តិភាព និងវិបុលភាពរួម តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ព្រម ទាំងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។

ទន្ទឹមនឹងការថ្លែងអំណរគុណដល់ប្រទេសមីយ៉ាន់ម៉ាសម្រាប់ភាពជាប្រធាន CLMV នាពេល កន្លងមក ថ្នាក់ដឹកនាំ CLMV បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការ អនុវត្តផែនការសកម្មភាព CLMV ដែលផ្តល់នូវលទ្ធផលសំខាន់ៗ និងបានរួមចំណែកបន្ថែមទៀតដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍ CLMV ។ ថ្នាក់ដឹកនាំបានលើកទឹកចិត្តឱ្យបន្តការជំរុញរួមគ្នានូវយុទ្ធនាការ "ប្រទេសបួន គោលដៅតែមួយ” ដើម្បីធានានូវទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ តាមរយៈការសម្របសម្រួលកាន់តែប្រសើរឡើង ការផ្លាស់ប្តូរ ព័ត៌មាននិងឧត្តមានុវត្តន៍ ភាពជាដៃគូរដ្ឋ-ផ្នែកឯកជន ជាពិសេស ការផ្សព្វផ្សាយនិងការអភិវឌ្ឍ ផលិតផលទេសចរណ៍។

ថ្នាក់ដឹកនាំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ថាមពល ឧស្សាហកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍​(ICT) និងការដឹកជញ្ជូន ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលវិនិយោគនិងភ័ស្តុភារដែលមានភាពទាក់ទាញ និងរួមចំណែកដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុង តំបន់ និងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្តា ចាំបាច់មិនអាចខ្វះបាន ក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យជំរុញវិស័យ កសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខ ស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថលដើម្បីជួយ ដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅ ដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។

ថ្នាក់ដឹកនាំ CLMV បានបញ្ចប់កិច្ចប្រជុំកំពូលដោយអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១១៕

(Republic of China)

Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, attended the 8th Greater Mekong Subregion (GMS) Summit, the 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) Summit and the 11th Cambodia-Lao PDR-Myanmar-Viet Nam (CLMV) Summit respectively, in the Chinese city of Kunming from 6 to 7 November 2024.

I. 8th GREATER MEKONG SUBREGION (GMS) SUMMIT:

His Excellency Li Qiang, Premier of the State Council of the People's Republic of China, chaired the GMS Summit. Under the theme "Toward a Better Community through Innovation-Driven Development". The GMS leaders reaffirmed their unwavering commitment to further strengthen and deepen their collective efforts in pursuit of sustained and accelerated development and to work toward a more integrated, prosperous, sustainable, and inclusive subregion. The GMS Leaders noted with satisfaction substantial progress in implementing the GMS Economic Cooperation Program Strategic Framework 2030, endorsed at the 7th GMS Summit hosted virtually by Cambodia on 9 September 2021, particularly in the fields of agriculture, energy, environment, health, tourism, transport, trade and investment. They acknowledged the active role played by development partners, especially the unwavering support of the Asian Development Bank since the beginning of the GMS program and growing support from other development partners.

Samdech Thipadei Prime Minister delivered remarks on innovation-driven development. He noted complex global challenges faced by the subregion, such as economic uncertainties, growing geopolitical tensions, threats to free trade and climate-related risks, and emphasized the need to deepen and strengthen regional cooperation and integration. He applauded the subregion's progress since the 7th GMS Summit, and stressed the opportunity to harness digitalization and innovation in maximizing potential for a more integrated and connected subregion. Samdech Thipadei Prime Minister commended efforts by all countries to finalize the Innovation Strategy for Development of the Greater Mekong Subregion 2030, which is central to achieving the vision of the Greater Mekong Subregion Economic Cooperation Framework 2030. He noted Cambodia's efforts to embrace the digital revolution to realize the goal of building a digital government and society as set out in the first phase of the Royal Government of Cambodia's Pentagonal Strategy.
The Summit adopted (a) the Innovation Strategy for Development of the Greater Mekong Subregion 2030 and (b) the 8th Summit Joint Declaration, in which leaders recognized recent achievements and outlined future directions of cooperation toward realizing the shared vision of a more integrated, prosperous, sustainable and inclusive subregion. 

II. 10th AYEYAWADY-CHAO PHRAYA-MEKONG ECONOMIC COOPERATION STRATEGY (ACMECS) SUMMIT:

His Excellency Dr. Sonexay Siphandone, Prime Minister of the Lao People's Democratic Republic, chaired the ACMECS Summit. In line with the theme "Towards Seamless Connectivity for Mekong Sub-regional Integration", the ACMECS Leaders reaffirmed their commitment to a fully integrated subregion by focusing on seamless connectivity, synchronized economies, and smart and sustainable cooperation that lays a solid foundation of peace, stability, sustainable development, and prosperity for the peoples of member countries.
The Leaders praised the Lao chairmanship of ACMECS and Thailand for its meticulous efforts in establishing the ACMECS Interim Secretariat and signing a memorandum of understanding with the Mekong Institute to support the Secretariat on behalf of member countries, with the aim of elevating ACMECS to new heights.

The Leaders noted with satisfaction that, since its inception in 2003, ACMECS had made substantial progress in realizing the vision of "bridging the economic gap in the region and promoting prosperity sustainably, based on a spirit of long-lasting harmony and solidarity and win-win cooperation, greatly contributing to ASEAN integration and ASEAN Community-building.

They reiterated their unwavering dedication to creating a well-connected and prosperous subregion for all. They underscored the importance of effective and sustainable cooperation in ACMECS, prioritizing both physical and digital connectivity to link economic corridors, integrate global value chains, and develop human capital, especially to empower young workers in the era of the Fourth Industrial Revolution.

Samdech Thipadei Prime Minister highlighted that ACMECS countries should set an ambitious vision to synergize regional food production with the aim of becoming the world's largest food export centre, especially in light of disruptions to global supply chains and recent surges in commodity prices. He called for active engagements with development partners and the early establishment of an ACMECS Development Fund to facilitate much-needed financing for ACMECS priority projects. Samdech Thipadei Prime Minister expressed support for proposals to extend the implementation period of the Master Plan for 2019-2023 and prepare a new draft with an updated vision, which is adaptable to emerging challenges.

The leaders concluded the 10th ACMECS Summit by adopting the Vientiane Declaration, annexing the "Concept Note on Water Resources Management in the Mekong Region to the ACMECS Master Plan for 2019-2023, and approving the inclusion of New Zealand in the Second Batch of Development Partners.

III. 11th CAMBODIA-LAO PDR-MYANMAR-VIET NAM (CLMV) SUMMIT

His Excellency Senior General Min Aung Hlaing, Chairman of the State Administration Council of the Republic of the Union of Myanmar, chaired the CLMV Summit under the theme "Friendship and Solidarity for Resilient and Prosperous Community". The Leaders reviewed the progress made since the last Summit, which was held virtually in 2020, and exchanged views on regional cooperation. The CLMV Leaders reaffirmed their political will and common aspiration for peace and shared prosperity by promoting inclusive and sustainable development and uplifting the welfare and quality of life of their peoples.

While extending appreciation to Myanmar for its able chairmanship, the CLMV leaders noted with satisfaction steady progress in implementing CLMV Action Plans, which have yielded significant outcomes and further contributed to realizing the framework for CLMV development. They encouraged continued joint promotion of the "Four Countries, One Destination campaign to ensure sustainable and responsible tourism through greater coordination, exchange of information and best practices, and public-private partnerships, especially in tourism promotion and product development.

The Leaders agreed to strengthen cooperation in trade, investment, agriculture, energy, industry, tourism, human resources development, Information and Communication Technology (ICT), and transport to accelerate joint endeavours toward becoming an attractive hub for investment and logistics, contributing to regional economic integration and the ASEAN Community Vision 2045.

Samdech Thipadei Prime Minister highlighted that the fruitful CLMV cooperation had become a foundation for socio-economic development, where peace and stability are indispensable to ensure safety, well-being, and continued prosperity and to safeguard regional interests. He also called for the promotion of agriculture as a key priority to sustain and improve productivity and yields for food security. Samdech Thipadei Prime Minister underscored the need for digital economy efforts to help Small and Medium-sized Enterprises (SMEs). He stressed the importance of capitalizing on the fourth work plan of the Initiative for ASEAN Integration and other mechanisms to address financial constraints in implementing the CLMV developmental framework and priority areas.

The CLMV Leaders concluded the Summit with the adoption of a Joint Statement on the 11th Cambodia-Lao PDR-Myanmar-Viet Nam Cooperation Summit.

 

 

Other Events
Return to Old Website