(ខេត្តព្រះសីហនុ)
នារសៀលថ្ងៃអាទិត្យ ៥កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ស៊ីប្រីស, ខេត្តព្រះសីហនុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF) រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "ឧបករណ៍ដាក់ពិន្ទុបរិយាបន្នពិការភាព" ។ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក.) និងមានការចូលរួមពី ឯកឧត្តម វ័ន កុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ, តំណាងអង្គការយូនីសេហ្វ និងមន្រ្ដី គ.ស.អ.ក/ក.អ.ក. សរុបប្រមាណ ៥០រូប ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបណ្ដុះបណ្ដាល និងបញ្ជ្រាបនូវចំណេះដឹងបន្ថែមដល់មន្រ្ដី គ.ស.អ.ក./ក.អ.ក. ពាក់ព័ន្ធនឹងគោលនយោបាយ ការណែនាំ និងចំណេះដឹងផ្នែកបច្ចេកទេសផ្សេងៗទាក់ទងនឹងការរួមបញ្ជូល ចំណុចសំគាល់នៃការគាំទ្រហរិញ្ញប្បទានសហប្រតិបត្តិការលើវិស័យ និងអនុវិស័យពិការភាព (Disability Inclusive Thematic Marker) ក្នុងប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ (Cambodia ODA Database)។
វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កា តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាយ៉ាងផុលផុស ។
(Preah Sihanouk Ville)
On the afternoon, 26th November 2025, at Sea Breeze Hotel, Preah Sihanouk Ville, the Council for the Development of Cambodia (CDC), in collaboration with the Disability Action Council supported by UNICEF, organized a training on the Disability Inclusion Marker. The training was help under the esteemed chairmanship of H.E. Rith Vuthy, Secretary General of the Cambodian Development Cooperation Board of the Council of the Development of Cambodia (CDCB/CDC), and attended by H.E. Vorn Koy, Deputy Secretary General of the DAC, representatives from UNICEF, CDPO and officers from CDCB/CDC, a total of approximately 50 participants. The objective of this training was to strengthen the knowledge and technical capacity of CDC officers on disability-related policies, guidelines, and technical aspects, particularly the integration of the Disability inclusion thematic Marker into the Cambodia ODA Database. The training was successfully conducted, featuring comprehensive presentations and active discussions among participants.