សិក្ខាសាលាស្តីពីការរៀបចំសំណើគម្រោងក្រោមក្របខ័ណ្ឌវិនិយោគតំបន់នៃមហាអនុតំបន់មេគង្គ ឆ្នាំ២០២៧-២០២៩
[25-May-2026]

(ភ្នំពេញ)

នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun and Moon Riverside លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិនៃមហាអនុតំបន់មេគង្គ បានដឹកនាំសិក្ខាសាលាស្តីពីការរៀបចំសំណើគម្រោងក្រោមក្របខ័ណ្ឌវិនិយោគតំបន់នៃមហាអនុតំបន់មេគង្គ ឆ្នាំ២០២៧-២០២៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនៃក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីនីតិវិធី និងដំណើរការរៀបចំសំណើគម្រោងសម្រាប់ដាក់បញ្ចូលក្នុងក្របខ័ណ្ឌវិនិយោគតំបន់ សម្រាប់ឆ្នាំ២០២៧-២០២៩ ។

This event is not available in English
Other Events
Return to Old Website