(ខេត្តព្រះសីហនុ)
នាថ្ងៃចន្ទ-អង្គារ ៦-៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ (Cambodia ODA Database) សម្រាប់មន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៍ ។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ គ.ស.អ.ក/ក.អ.ក និងមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងបរិស្ថាន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងមន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៨០ រូប ។ គោលដៅចម្បងនៃសិក្ខាសាលាគឺ៖
១) ចែករំលែកអំពីកម្រងនិយមន័យដែលជាមុខងារថ្មីរបស់ប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការដល់ដៃគូអភិវឌ្ឍន៍
២) ចែករំលែកបទពិសោធន៍ក្នុងការកត់ត្រាទិន្នន័យហិរញ្ញប្បទាន តាមវិស័យ និងអន្តរវិស័យ
៣) ផ្តល់ការណែនាំពីមុខងារសំខាន់ៗថ្មីក្នុងប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ជាមូលដ្ឋានក្នុងការកត់ត្រាទិន្នន័យរបស់មន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៍
(Preah Sihanouk Ville)
On 27-28 October 2025, at the Sokha Beach Resort, the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC) has convened a Workshop on the Cambodia ODA Database. The workshop was chaired by His Excellency Rith Vuthy, Secretary General of CDCB/CDC and attended by representatives from key ministries and development partners. The objectives of the workshop aim to (1) enhance participants’ understanding of the Cambodia ODA Database system and improve their capacity in managing ODA information, (2) strengthen data validation in recording ODA disbursement by sectors and cross-cutting thematic markers, and (3) provide guidance on data entry procedures for development partners within the ODA database.