(ភ្នំពេញ)
នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៦ នៅនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម អ៊ឺម សួរ អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមដោយឯកឧត្តម រ៉ិត វុទ្ធី ទីប្រឹក្សានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា។ កិច្ចប្រជុំនេះបានពិភាក្សាលើការរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៦ នៃការអនុវត្តឯកសារប្រចាំប្រចាំប្រទេស របស់ UNFPA ឆ្នាំ២០២៤-២០២៨ និងផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការឆ្នាំបន្ទាប់។
(Phnom Penh)
On 5 June 2026, at the Council for the Development of Cambodia (CDC), H.E. Im Sour, Deputy Secretary-General of the Cambodian Development and Cooperation Board (CDCB) of the Council for the Development of Cambodia, joined by H.E. Rith Vuthy, Advisor to the Council for the Development of Cambodia, held a meeting with Ms. Sandra Bernklau, United Nations Population Fund (UNFPA) Representative to Cambodia, to discuss on the preparations for the 2026 Annual Review of the Implementation of Country Programme-CP 2024-2028 and the cooperation action plan for 2027.