(ភ្នំពេញ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយ លោក Kim Woohyuk ប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេសកូរ៉េ ដោយមានការចូលរួមពី លោក Baeum Mun លេខាទូតទី២ នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោកស្រី Lee Jihye អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់មកពីក្រសួងការបរទេសកូរ៉េ ។ គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ។
(Phnom Penh)
On the morning of Thursday, 16 July 2026, at the Council for the Development of Cambodia, H.E. Ms. Phana Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), met with Mr. Kim Woohyuk, Head of the Development Cooperation Division of the Ministry of Foreign Affairs of the Republic of Korea. The meeting was also attended by Mr. Baeum Mun, Second Secretary of the Embassy of the Republic of Korea to Cambodia; Ms. Lee Jihye, Deputy Country Director of the Korea International Cooperation Agency (KOICA) Cambodia Office; and senior officials from the Ministry of Foreign Affairs of the Republic of Korea.
The meeting aimed to review the progress of bilateral development cooperation and further strengthen the development partnership between the Kingdom of Cambodia and the Republic of Korea.