(ភ្នំពេញ)
នារសៀលថ្ងៃព្រហស្បតិ៍ ១៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយលោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា ។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងស្វីស និងផ្លាស់ប្តូរយោបល់លើទិសដៅ និងអាទិភាព សម្រាប់ការរៀបចំកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលសម្រេចបានគួរឱ្យកត់សម្គាល់ក្រោមក្របខណ្ឌកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៦ ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រជាគោលការណ៍ចំពោះសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ដែលភាគីស្វីសបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងគ្រោងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងកម្មវិធីនេះ នាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ។
(Phnom Penh)
On the afternoon of July 16, 2026, at the Palais du Government, His Excellency Chhieng Yanara, Senior Minister in charge of Special Missions, Second Vice-Chairman of the Council for the Development of Cambodia (CDC), held a meeting with Mr. Reto Grueninger, Director of Cooperation at the Swiss Agency for Development and Cooperation (SDC) in Cambodia. The meeting aimed to review the progress of development cooperation between Cambodia and Switzerland and to exchange views on the strategic orientations and priorities for the preparation of the forthcoming Southeast Asia Cooperation Programme (SEACP) 2027-2030.
Both parties commended the notable progress achieved under the current Swiss Cooperation Programme in the Mekong Region 2022-2026. Furthermore, H.E. Senior Minister expressed in-principle support for the draft Southeast Asia Cooperation Programme (SEACP) 2027-2030, which has been prepared by the Swiss side in close alignment with the Royal Government of Cambodia’s Pentagonal Strategy – Phase I and is scheduled for consultations with relevant ministries and institutions in September 2026.