កិច្ចពិគ្រោះយោបល់ដើម្បីពិភាក្សាលើកម្មវិធីណែនាំស្ដីពីកិច្ចសហប្រតិបត្ដិការ រវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលលុចសំបួ
[29-May-2026]

(ភ្នំពេញ)

នាថ្ងៃសុក្រ ១៣ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពីកម្មវិធីណែនាំសម្រាប់កិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme - ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ។ កិច្ចពិគ្រោះយោបល់នេះមានការចូលរួមពីលោក Robert De Waha តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev), មន្ត្រីជាន់ខ្ពស់តំណាងរាជរដ្ឋាភិបាលលុចសំបួ និងតំណាងជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ ៦០ នាក់ ។ គោលបំណងសំខាន់នៃកិច្ចពិគ្រោះយោបល់ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ, វិស័យអាទិភាព និងយន្តការភាពជាដៃគូក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើវិស័យអាទិភាព ចំនួន ៣ រួមមាន វិស័យសុខាភិបាល, បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ព្រមទាំងអន្តរវិស័យដូចជា យេនឌ័រ, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, អភិបាលកិច្ចល្អ និងឌីជីថលនីយកម្ម ។

(Phnom Penh)

On Friday, 29 May 2026, at the Council for the Development of Cambodia (CDC), H.E. Chhieng Yanara, Senior Minister in charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia (CDC), together with Mr. Thomas Lammar, Chargé d’Affaires of the Luxembourg Embassy based in Vientiane Lao People’s Democratic Republic and the Development Cooperation Office for Cambodia, co-chaired the Consultation Meeting on the Indicative Cooperation Programme (ICP) between the Royal Government of Cambodia and the Government of the Grand Duchy of Luxembourg. The consultation was attended by Mr. Robert De Waha, regional representative of LuxDev, senior officials from the Government of Luxembourg, and senior representatives from relevant ministries and institutions of the Royal Government of Cambodia, with approximately 60 participants in total. The main objective of the consultation was to review and discuss the proposed strategic orientation, priority sectors, and partnership mechanisms as outlined in the draft ICP for the seven-year period of 2027–2033. Discussions primarily focused on three priority sectors: health, technical and vocational education and training (TVET), and rural development, together with cross-cutting areas including gender, environment and climate change, good governance, and digitalisation.

Other Events
Return to Old Website