កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាង អូស្រ្តាលី និងកម្ពុជា
[10-June-2026]

(ភ្នំពេញ)

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា” (High Level Progress Review on Australia-Cambodia Development Partnership Plan – DPP) ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាង ជាន់ខ្ពស់នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាសរុបប្រមាណ ៦០ នាក់ ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើអាទិភាពចំនួន ៣ គឺ៖ ១)ការពង្រឹងស្ថាប័ន ២)សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣)សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

This event is not available in English
Other Events
Return to Old Website