
(ភ្នំពេញ)
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជំនួបសម្តែងការគួរសមជាមួយលោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) នាយិកាប្រចាំប្រទេសថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី ឃ្យុងណាន់ ផាក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ WFP.
ជាការឆ្លើយតប ឯកឧត្តម រ៉ិត វុទ្ធី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ព្រមទាំងអបអរសាទរចំពោះ លោកស្រី ឃ្យុងណាន់ ផាក ដែលត្រូវបានតែងតាំងជានាយិកាប្រចាំប្រទេសថ្មី នៃ WFP ប្រចាំកម្ពុជា។
(Phnom Penh)
On the morning of October 20, 2025, His Excellency Rith Vuthy, Secretary General of the Cambodian Development Cooperation board of the Council for the Development of Cambodia, received a courtesy call by Mrs. Kyung-nan Park, the new Country Director of the World Food Program (WFP) to Cambodia.
During the meeting, Mrs. Kyung-nan Park praised the efforts of the Council for the Development of Cambodia in supporting this partnership and continuing close cooperation with WFP.
In response, H.E. Rith Vuthy expressed a warm welcome and congratulations to Ms. Kyungnan Park, who was appointed as the new Country Director of WFP in Cambodia.