កិច្ចប្រជុំប្រចាំឆ្នាំជាមួយស្ថាប័នទទួលអ្នកស្ម័គ្រចិត្តកូរ៉េ
[09-May-2025]

(ភ្នំពេញ)

លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមផ្តល់សន្ទរកថាគន្លឹះក្នុង “កិច្ចប្រជុំប្រចាំឆ្នាំជាមួយស្ថាប័នទទួលអ្នកស្ម័គ្រចិត្តកូរ៉េ” នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ។
នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចូលរួមផ្តល់សុន្ទរកថាគន្លឹះក្នុង “កិច្ចប្រជុំប្រចាំឆ្នាំជាមួយស្ថាប័នទទួលអ្នកស្ម័គ្រចិត្តកូរ៉េ” ដែលរៀបចំឡើងដោយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីកម្មវិធីអ្នកស្ម័គ្រចិត្តរបស់មិត្តកូរ៉េនៅក្រៅប្រទេស, គម្រោងអ្នកស្ម័គ្រចិត្តខ្នាតតូចកូរ៉េ, ការវាយតម្លៃពីស្ថាប័នដៃគូចំពោះការអនុវត្តការងាររបស់ទីភ្នាក់ងារ KOICA ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នទទួលអ្នកស្ម័គ្រចិត្តនៅកម្ពុជា ។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា និងតំណាងស្ថាប័នដៃគូទទួលអ្នកស្ម័គ្រចិត្តកូរ៉េ សរុប ១៥ ស្ថាប័ន ។

(Phnom Penh)

H.E. Mrs. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of (CDCB/CDC), delivered a keynote address at the “Host Organization Annual Meeting” at the Fairfield By Marriott Hotel, Phnom Penh.

On 9th May 2025,  H.E. Mrs. PHANA Veunida, Deputy Secretary General of CDCB/CDC, delivered a keynote address at today’s Host Organization Annual Meeting”, organized by the Korea International Cooperation Agency (KOICA) in Cambodia at the Fairfield By Marriott Hotel, Phnom Penh.
The meeting aimed to enhance understanding of the World Friends Korea Volunteer Program, Volunteer On-Site Project, and partner organization’s survey on  KOICA’s performance. Additionally, the meeting sought to strengthen the partnerships and cooperation between KOICA’s Cambodia Office and the host organizations in Cambodia. The meeting was attended by Country Director of the KOICA Cambodia Office, and representatives of a total 15 host organizations.

Other Events
Return to Old Website