(ភ្នំពេញ)
នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានទទួលជួបជាមួយ លោក Lee Heungsu ដែលទើបត្រូវបានតែងតាំងជាអនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េនៅក្រៅប្រទេសជំនាន់ទី១៦៨ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ បានសម្តែងការស្វាគមន៍ចំពោះ លោក Lee Heungsu និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េជំនាន់ទី១៦៨ ។ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េមកបំពេញការងារនៅតាមស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធន៏លើមុខជំនាញ ដូចជា គិលានុបដ្ឋាក យានយន្ត ការអប់រំតន្ត្រី ការអប់រំភាសាកូរ៉េ និងការអប់រំថ្នាក់មត្តេយ្យ នៅតាមរាជធានី និងបណ្តាខេត្ត ។
ជាការឆ្លើយតប លោក Lee Heungsu បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាចិត្តបន្តខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។
(Phnom Penh)
On the morning of Tuesday, 24 February 2026, at the Council of Development of Cambodia (CDC), H.E. Ms. PHANA Veunida, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), received a courtesy call from Mr. Lee Heungsu on his appointment as Deputy Country Director of the KOICA Office in Cambodia and World Friends Korea (WFK) Volunteers Batch 168th.
On this occasion, Her Excellency extended a warm welcome to Mr. Lee Heungsu and WFK Volunteers Batch 168. Her Excellency also expressed her profound appreciation to the Government of the Republic of Korea for dispatching Korean volunteers to fulfill at institutions of the Royal Government of Cambodia to contribute to capacity building and sharing of professional expertise in areas such as nursing, automotive, music education, general Korean language education, and early childhood education in the capital and various provinces.
In response, Mr. Lee Heungsu expressed sincere appreciation and reaffirmed the commitment to further strengthen collaboration through the continued dispatch of additional Korean volunteers to support Cambodia’s development efforts.