(ភ្នំពេញ)
នារសៀល ថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការី ដើម្បីពិភាក្សាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យសុខាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងត្រៀមសម្រាប់ការចុះហត្ថលេខារវាងភាគីទាំងពីរនាពេលឆាប់ៗខាងមុខនេះ ។
(Phnom Penh)
On Friday, 20th February 2026, at the Council for the Development of Cambodia (CDC), His Excellency Chhieng Yanara, Senior Minister in Charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia, received a meeting with Ms. Bridgette L. Walker, Chargé d’Affaires, a.i. of the U.S. Embassy in Phnom Penh and colleagues. The objective of this meeting was to discuss on the Memorandum of Understanding on Cooperation in the Health Sector between the Royal Government of Cambodia and the Government of the United States of America and preparing for the forthcoming signing ceremony between both parties.