កិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកានយោបាយជាន់ខ្ពស់ ឆ្នាំ២០២៥, ទីស្នាក់ការអង្គការសហប្រជាជាតិ
[21-July-2025]

(ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក)

នាថ្ងៃចន្ទ ១១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកានយោបាយជាន់ខ្ពស់ ឆ្នាំ២០២៥ ដែលជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិសម្រាប់តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០ ។

ក្រោមមូលបទស្តីពីការជំរុញដំណោះស្រាយផ្អែកលើសក្ខីសកម្ម និងវិទ្យាសាស្ត្រប្រកបដោយចីរភាពនិងបរិយាប័ន្ន ចំពោះរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោល, តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក និងតំណាងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាតួអង្គពាក់ព័ន្ធរួមមានអង្គការសង្គមស៊ីវិល និងវិស័យឯកជន បានប្រជុំពិភាក្សាលើគោលនយោបាយសម្រាប់ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០នេះ ដោយត្រួតពិនិត្យលម្អិតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលដៅដទៃទៀត គឺសុខភាពល្អ និងសុខុមាលភាព (គោលដៅទី៣), សមភាពយេនឌ័រ (គោលដៅទី ៥), ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (គោលដៅទី ៨), ជីវិតក្រោមទឹក (គោលដៅទី ១៤) និងភាពជាដៃគូ (គោលដៅទី ១៧) ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងការអភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាមរ៉ាំរៃ ទៅជាប្រទេសមានសន្តិភាពនិងសេចក្តីថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជាពិសេសរបស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព, ការគោរពច្បាប់អន្តរជាតិ និងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសរំលេចអំពីអភិក្រម និង/ឬការប្តេជ្ញាចិត្តគួរឱ្យកត់សម្គាល់មួយចំនួនរបស់កម្ពុជា ដែលឆ្លើយតបទៅនឹងការចូលរួមសម្រេចរបៀបវារៈសកល ជាក់ស្តែងការប្តេជ្ញាចិត្តលុបបំបាត់មេរោគ/ជំងឺអេដស៍ (គាំទ្រដល់គោលដៅទី ៣), ការដាក់ចេញនូវគំនិតផ្តួតផ្តើមសម្រាប់ពង្រឹងភាពអង់អាចស្ត្រី (គោលដៅទី ៤), ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍ (គោលដៅទី ៨), ការពង្រឹងអភិបាលកិច្ចជលផល (គោលដៅទី ១៤), និងការលើកកម្ពស់ការសម្រេចចិត្តប្រកបដោយបរិយាប័ន្ន (គោលដៅទី ១៧) ។

(New York City, the United States of America)

On July 21, 2025 in New York City, the United States of America, H.E. CHHIENG YANARA, Senior Minister in charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia (CDC), partook and delivered a statement in the Ministerial Segment of the High-Level Political Forum 2025 (HLPF), the central platform of the United Nations for the follow-up and review of the 2030 Agenda.     

Under the theme “Advancing Sustainable Inclusive, Science- and Evidence-Based Solutions for the 2030 Agenda for Sustainable Development and its Sustainable Development Goals for Leaving No One Behind,” high-level representatives of Member States and representatives of the United Nations System, along with stakeholders including civil society and private sector, came together to discuss policies for accelerating implementation of the 2030 Agenda. The segment conducted in-depth review on a number of Sustainable Development Goals (SDGs) that have interlinked nature by placing an emphasis on good health and well-being (SDG 3), gender equality (SDG 5), decent work and economic growth (SDG 8 ), life below water (SDG 14), and partnerships for the goals (SDG 17).  

In this segment, H.E. CHHIENG YANARA brought into attention about the unwavering efforts of the government and people of Cambodia in transforming the country once ravaged by war into a place of peace and dignity which reflected the rationale behind the continued commitment to preserving peace, abiding by international laws, and advancing the SDGs. In this regard, H.E. Senior Minister highlighted some notable approach and/or commitment with regards to advancing SDGs; that is, being committed to ending HIV/AIDS (Contribution to SDG 3), setting out empowerment initiatives (SDG 4), diversifying, integrating economy with digital innovation (SDG 8 ), strengthening governance fisheries (SDG 14), and enhancing inclusive decision-making (SDG 17).

Other Events
Return to Old Website