ឯកឧត្តម ឈៀង យ៉ាណារ៉ា ទទួលជួបសំដែងការគួរសមតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅព្រះរាជាណាចកម្ពុជា
[28-August-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក.អ.ក បានទទួលជួបសំដែងការគួរសមរបស់លោក Enrico Gaveglia តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅព្រះរាជាណាចកម្ពុជា (UNDP) ។ ក្នុងឱកាសនៃកិច្ចជំនួបនេះ UNDP បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់ខ្លួន (CPD 2024-2028) ដែលជាក្របខ័ណ្ឌសហប្រតិបត្តិការផ្តោតលើអាទិភាព ៣ គឺ៖ ១) ការពន្លឿនកំណើនប្រកបដោយបរិយាប័ន្ន, ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស, ២) សកម្មភាព និងដំណោះស្រាយពាក់ព័ន្ធនឹងអាកាសធាតុសម្រាប់កំណើន និងសុខុមាលភាព, និង ៣) ការអភិវឌ្ឍសង្គម ដោយផ្តោតការពង្រឹងស្ថាប័ន លំហសង្គម និងការចូលរួម និងបរិវត្តកម្មឌីជីថល ។

(Phnom Penh)

On 28 August 2025, at the Council for the Development of Cambodia (CDC), H.E. CHHIENG YANARA, Senior Minister in charge of Special Missions and Second Vice-Chairman of CDC, received a courtesy call by Mr. Enrico Gaveglia, the newly appointed Resident Representative of the United Nations Development Programme in the Kingdom of Cambodia (UNDP). In this meeting, UNDP reaffirmed its commitment to supporting the Royal Government of Cambodia’s efforts in socio-economic development through the implementation of its Country Programme Document 2024-2028 (CPD), the cooperation framework placing emphasis on 1) inclusive growth, economic diversification and human development, 2) climate action and solutions for growth and well-being, and 3) strengthening institutions, civic space and people-centered digital governance.

Other Events
Return to Old Website