
(ភ្នំពេញ)
នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥, នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានទទួលជំនួបពិភាក្សាការងារជាមួយបណ្ឌិត ស្ទេហ្វាន់ ហាន់សែលម៉ាន់ ប្រធានគម្រោងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា(ICONE) របស់ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងសហការីដើម្បីពិភាក្សាអំពីទិសដៅនៃការអនុវត្តគម្រោងICONE ដំណាក់កាលទី ២ នៅកម្ពុជា ។ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ពីគម្រោងICONE ដែលបាន និងកំពុងអនុវត្តយ៉ាងជោគជ័យ ហើយទិសដៅរបស់គម្រោងICONE ពិតជាស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ។ គម្រោងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា មានរយះពេលអនុវត្តពី ឆ្នាំ ២០២២ ដល់ ២០២៥ និងបានពន្យារការអនុវត្តដល់ ខែ មីនា ឆ្នាំ ២០២៦ ក្នុងទំហំទឹកប្រាក់ ប្រមាណ១០លានអឺរ៉ូ ។
(Phnom Penh)
On August 29, 2025, at the Council for the Development of Cambodia, H.E. Rith Vuthy, Secretary-General of the Cambodian Development Cooperation Board of the Council for the Development of Cambodia (CDCB/CDC), received a meeting with Dr. Stefan Hanselmann, Head of GIZ ICONE and his colleagues to discuss the direction of ICONE Phase II in Cambodia. H.E. Secretary-General commended the commended the successful implementation of the ICONE program, emphasizing that its objectives are fully aligned with the Royal Government of Cambodia’s priorities to further strengthen the competitiveness of the private sector and to contribute to sustainable economic development. The ICONE project has been implemented from 2022 to 2025 and has been extended until March 2026, with a total budget of approximately EUR 10 million.