ជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់
[4-November-2026]

(ភ្នំពេញ)

នាថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដែលដឹកនាំដោយ លោកស្រី Michaela Henning អនុប្រធានផ្នែកអាស៊ី-អាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ។​​ ជំនួបនេះមានការចូលរួមពី​ តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា,​ ​​តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KfW), និង តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។

ជំនួបនេះជាកិច្ចពិភាក្សាទ្វេភាគីតាមវិស័យអាទិភាព ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសជាតិ ដំណាក់កាលទី២” (Improved Competitiveness of National Enterprises Phase II – ICONE II) ក្នុងរយៈពេល ៦ខែកន្លងមកនេះ ​និងបានផ្លាស់ប្តូរយោបល់អំពីទិសដៅការងារ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាក្រោ​មគម្រោង ដើម្បីធានានូវផលប្រយោជន៍រួម និងបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ ។

(Phnom Penh)

On 04 November 2026, at the Council for the Development of Cambodia (CDC), His Excellency Chhieng Yanara, Senior Minister in charge of Special Missions and Second Vice-Chairman of the Council for the Development of Cambodia, received a courtesy call from a German delegation led by Ms. Michaela Henning, Deputy Head of the Southeast Asia Division of the Federal Ministry for Economic Cooperation and Development (BMZ). The meeting was also attended by representatives of the German Embassy in Cambodia, KfW, and GIZ Cambodia.

The meeting is a Bilateral Strategic Dialogue on priority sector, convened under the framework of the Cambodia–German Governmental Consultations on Development Cooperation 2026 between the Royal Government of Cambodia and the Government of the Federal Republic of Germany. In this occasion, both sides discussed and reviewed the progress achieved in the implementation of the “Improved Competitiveness of National Enterprises Phase II (ICONE II)” project over the past six months and exchanged views on future work directions and priorities. Both sides reaffirm their commitment to continued cooperation across different areas under the project, while ensuring joint interest and underscored the importance of building on the strong partnership and successful cooperation.

Other Events
Return to Old Website