សិក្ខាសាលាស្តីពីចក្ខុវិស័យ និងអាទិភាពជាយុទ្ធសាស្ត្រ សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ
[ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២]

(ភ្នំពេញ)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យ និងអាទិភាពជាយុទ្ធសាស្ត្រ សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន, អង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍, ក្រុមហ៊ុនឯកជន, អង្គការសង្គមស៊ីវិល, វិទ្យាស្ថានស្រាវជ្រាវ, និងសាកលវិទ្យាល័យ សរុបទាំងអស់ ១៤៩រូប ។

This event is not available in English
Other Events
Return to Old Website