ជំនួបពិភាក្សាការងាររវាងឯកឧត្ដមរដ្ឋឯកឧត្តម អ៊ឹម សួរ និងលោក Andreas Zurbrugg
[ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នៅ ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំមន្ដ្រី គ.ជ.នា/ក.អ.ក ជួបប្រជុំពិភាក្សាប្រចាំឆ្នាំលើយុទ្ធសាស្រ្ដរបស់កម្មវិធីអាហារូបរណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ដ្រាលី ជាមួយលោក Andreas Zurbrugg អនុប្រធានបេសកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងសហការី ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើលទ្ធផលនៃការជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ដ្រាលីសម្រាប់ឆ្នាំ២០២៣ និង កំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ដ្រាលីឆ្នាំ២០២៤ ។

(Phnom Penh)

On January 25, 2023, at the Council for the Development of Cambodia, H.E Im Sour, Deputy Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC) led the CRDB/CDC officers and held the Australian Awards Scholarship Annual Review meeting with Mr. Andreas Zurbrugg, Deputy Head of Mission of the Australian Embassy to the Kingdom of Cambodia and his colleagues. The main purpose of the meeting was to discuss the outcomes of Australian Awards Scholarship Intake 2023 selection and set the strategic direction for AAS intake 2024.

Other Events
Return to Old Website