
(ភ្នំពេញ)
នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣, តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ María del Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាលើអាទិភាព និងកាលានុវត្តភាព សម្រាប់គាំទ្ររាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍នាពេលខាងមុខ ។
This event is not available in English