(ភ្នំពេញ)
នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រសួងការបរទេសលុចសំបួ (Luxembourg)ដែលដឹកនាំដោយ ឯកឧត្តម Georges Ternes, អគ្គនាយកសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃក្រសួងការបរទេសលុចសំបួ។ គោលដៅចម្បងនៃជំនួបនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូកម្ពុជា-លុចសំបួ នាពេលអនាគត ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តមប្រធានប្រតិភូ បានបង្ហាញជំហរយ៉ាងមុតមាំ និងសង្ឃឹមជឿជាក់ថាភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែល្អប្រសើរនាពេលអនាគត ។
(Phnom Penh)
On the afternoon of February 28, 2025 at the Palais du Government, His Excellency CHHIENG YANARA, Senior Minister in charge of Special Missions, Second Vice-Chairman of the Council for the Development of Cambodia (CDC), held a courtesy meeting and working discussions with the delegation of the Ministry of Foreign Affairs of Luxembourg. The Luxembourg delegation led by His Excellency Georges Ternes, Director-General for the Development Cooperation and Humanitarian Affairs, Ministry of Foreign Affairs of Luxembourg. The main objective of the meeting is to strengthen future Cambodia-Luxembourg bilateral development cooperation and partnerships. At the same time, H.E. Senior Minister and H.E. Georges Ternes reaffirmed their strong commitment and hoped that the cooperation partnerships between Cambodia and Luxembourg would be further strengthened and expanded in the future.