(ភ្នំពេញ)
នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានអនុញ្ញាតឱ្យលោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការថ្មី នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោក Reto Grueninger បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ ភាគីស្វីសបានស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីស្វែងយល់បន្ថែម អំពីវិស័យអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, ការត្រៀមចាកចេញដោយរលូនរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការដឹកនាំរបស់កម្ពុជាក្នុងការ ចូលរួមការធ្វើអង្កេតលើកទី៤ ស្តីពីភាពជាដៃគូសកលសម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីស្វីស ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ការរួមចំណែកក្នុង ការដោះមីននៅកម្ពុជា និងគាំទ្រយ៉ាងសកម្មក្នុងការពង្រឹង យន្តការភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាព និងគាំទ្រចំពោះការស្នើបន្តកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់ មេគង្គឆ្នាំ២០២២-២០២៥ រយៈពេលមួយឆ្នាំទៀតដែលគ្រោងនឹងបញ្ចប់នាឆ្នាំ២០២៦ ។ កម្មវិធីនេះបានផ្ដោតលើវិស័យ អាទិភាពចំនួន ៣ រួមមាន៖ ១) អភិបាលកិច្ច និងការចូលរួមរបស់ ប្រជាពលរដ្ឋ ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន ៣) ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធាន ធម្មជាតិ និងវិស័យផ្សេងៗ ។ វិស័យអាទិភាព ទាំងបីនេះនៅតែមានសង្គតិភាពជាមួយវិស័យអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ចំពោះការត្រៀមរៀបចំ កម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គដំណាក់កាលថ្មី ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើភាគីស្វីសពិចារណា លើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើនឧត្ដមភាពប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សារ ។
ជាមួយគ្នានេះ ភាគីស្វីសបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តាមរយៈការចូលរួមធ្វើអង្កេតលើកទី៤ ស្តីពីភាពជាដែគូសកលសម្រាប់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលលទ្ធផលសង្ខេបរបស់ប្រទេសគ្រោងនឹងប្រកាសជាផ្លូវការ នាចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។
(Phnom Penh)
On the afternoon of March 27, 2025 at the Council for the Development of Cambodia, H.E.CHHEANG YANARA, Senior Minister in charge of Special Missions, Second Vice-Chairman of Council for the Development of Cambodia (CDC) received a courtesy call and held a working discussion with Mr. Reto Grueninger, the new Director of Cooperation at the Swiss Agency for Development and Cooperation (SDC) in Cambodia.
Mr. Reto Grueninger highly valued the socio-economic development progress achieved by the Royal Government during the 7th legislature under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Both sides exchange insights on the priority areas of Cambodia’s Pentagonal Strategy Phase I, Cambodia’s smooth graduation from the Least Developed Country (LDC) status, and Cambodia’s leadership role in participating in the 4th Monitoring Round for Effective Development Cooperation.
H.E. Senior Minister expressed his sincere appreciation to the Swiss government for their continued support, including contributions to Kantha Bopha Children’s Hospital, mine clearance efforts in Cambodia, and their active engagement in strengthening partnership mechanisms for development cooperation.
H.E. Senior Minister welcomed and supported the proposal to extend the Swiss Mekong Regional Cooperation Programme 2022–2025 by one additional year, with the extended phase expected to conclude in 2026. The program focuses on three priority sectors including, 1) Governance and Civic Engagement, 2) Inclusive Economic Development, and 3) Climate Change and Natural Resources Management, along with other sectors. These three priority areas remain well-aligned with the priority sectors of the Pentagonal Strategy Phase I, thereby serving as a solid foundation for preparing the next phase of the Swiss Mekong Regional Cooperation Programme. H.E. Senior Minister also encouraged the Swiss side to consider integrating economic diversification by enhancing comparative advantages, strengthening competitiveness, diversifying productivity, and expanding market access.
The Swiss delegation further commended the Royal Government of Cambodia for its ongoing efforts to enhance development cooperation effectiveness through its active participation in the 4th Monitoring Round of the Global Partnership, country result brief of which is expected to be officially announced by the end of April 2025.