កិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ
[24-March-2025]

(ភ្នំពេញ)

នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើ ជាសហប្រធានដឹកនាំកិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ លើកទី៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ។ កិច្ចប្រជុំទ្វេភាគី មានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ គោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានរបស់កូរ៉េ និងការធ្វើ បច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េសម្រាប់កម្ពុជា ព្រមទាំងកំណត់ទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា ២០២១-២០២៥ (Country Partnership Strategy for Cambodia 2021-2025) ដែលផ្តោតលើវិស័យអាទិភាពសំខាន់ៗ ចំនួន ៤ គឺ៖ ១) វិស័យអប់រំ, ២) វិស័យ ដឹកជញ្ជូន, ៣) កសិកម្ម និងអភិវឌ្ឍន៍ជនបទ, និង ៤) ការគ្រប់គ្រងទឹក និងសុខមាលភាពសាធារណៈ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអបអរសាទរចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីទៅជាដៃគូ យុទ្ធសាស្ត្រសម្រាប់កម្ពុជា ដែលបានឯកភាពពីប្រមុខរដ្ឋាភិបាលទាំងពីរកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការមកកម្ពុជា ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ។ តាមរយៈដៃគូយុទ្ធសាស្ត្រសម្រាប់កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញា ខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញ ពីចក្ខុវិស័យក្នុងការបង្កើតនូវគម្រោងខ្នាតធំ (Large Scale Project) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍ ផ្តោតលើប្រសិទ្ធភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន័ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនពីបច្ចុប្បន្នភាពនៃការកែសម្រួលយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា ដោយបានបញ្ចូលនូវវិស័យ អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការកែសម្រួលនេះគ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ។

ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើផែនការហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៥ និងបេក្ខភាពគម្រោងឆ្នាំ២០២៦ ។ ជាមួយគ្នានេះដែរ, ភាគីទាំងពីរក៏បានពិភាក្សា លើនីតិវិធី និងបែបបទនៃការរៀបចំគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ សំដៅលើការពង្រឹង ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងនិរន្តរភាពរបស់គម្រោង ។

ជាកិច្ចបញ្ចប់, ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និង ស្នាដៃជាច្រើនរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះប្រទេសកម្ពុជា ព្រមទាំងសហការី រួមទាំងទីភ្នាក់ងារ KOICA ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រពៃ កន្លងមក និងមានជំនឿថាកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងកាន់តែរឹងមាំបន្ថែមទៀត ។

សូមគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូសហប្រតិបត្តិការយូរអង្វែងរបស់កម្ពុជា ។ សម្រាប់ឆ្នាំ២០២៥ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គ្រោងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាទំហំ ប្រមាណ ៣១៥ លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជាឈរក្នុងលំដាប់លេខ ១ បន្ទាប់មកប្រទេសអេហ្សីប ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន ។

(Phnom Penh, Cambodia)

On the morning of Thursday, March 24, 2024, at the Council for the Development of Cambodia (CDC), His Excellency Chhieng Yanara, Senior Minister in Charge of Special Missions and Second Vice Chairman of the Council for the Development of Cambodia, and His Excellency Park Jung-Wook, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia, co-chaired a Bilateral Meeting on Development Cooperation between the Royal Government of Cambodia (RGC) and the Government of the Republic of Korea. This meeting was organized following the successful 5th Cambodia-Korea Integrated Policy Dialogue, which took place in December 2024. The bilateral meeting aims to review the progress of the 2025 Korean Government's ODA Plan, update the progress of Korea Country Partnership Strategy (CPS) for Cambodia, and determine priority goals for 2026.

To begin, His Excellency Senior Minister warmly welcomed His Excellency Ambassador and expressed his appreciation for the continued cooperation of the Government of the Republic of Korea, which has contributed to Cambodia's socio-economic development through the implementation of the CPS for Cambodia 2021-2025. This strategy focuses on four priority sectors: 1) Transportation, 2) Water Management and Health/Sanitation, 3) Education, and 4) Regional Development.

In addition, His Excellency Senior Minister congratulated the elevation of bilateral cooperation to Strategic Partnership, as agreed upon by the leaders of both governments in 2024. This reflects the strong commitment of the Government of the Republic of Korea to increase the volume of official development assistance (ODA) to Cambodia.

In response, His Excellency Ambassador expressed his congratulations on the progress made in development cooperation between the two countries. Through the strategic partnership, His Excellency Ambassador committed to strengthening and expanding cooperation in the priority sectors set out by the RGC. He shared his vision for the establishment of large-scale projects within the framework of development cooperation, focusing on efficiency and sustainable development. Additionally, His Excellency Ambassador provided an update on the CPS revision, with the revision expected to be completed by the second quarter of 2025. Both sides also discussed the ODA plan of the Government of the Republic of Korea for 2025 and the potential projects for 2026. In addition, both sides also discussed the procedures for Korean ODA project proposals; aimed at strengthening the effectiveness and sustainability of the cooperation and the projects.

In conclusion, His Excellency Senior Minister expressed his sincere appreciation for the tireless efforts and invaluable contributions of His Excellency Ambassador, as well as his colleagues and KOICA Cambodia Office, which has consistently provided exceptional cooperation. His Excellency Senior Minister also conveyed his confidence that the Cambodia-Korea bilateral cooperation will continue to grow and strengthen in the years to come.

The Republic of Korea is a long-term development partner of Cambodia. For 2025, the Government of the Republic of Korea plans to disburse approximately 315 million USD in ODA to Cambodia, making Cambodia the top recipient, followed by Egypt, Indonesia, Vietnam, and the Philippines.

Other Events
Return to Old Website