(ភ្នំពេញ)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម អុឹម សួរ អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី HATTORI Yuki, ប្រធានផ្នែកលើកកម្ពស់ការចូលរួមប្រជាពលរដ្ឋ នៃនាយកដ្ឋានយុទ្ធសាស្ត្រ និងភាពជាដៃគូក្នុងស្រុក នៃទីស្នាក់ការកណ្ដាលទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) និងសហការី។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីស្ថានភាពរបស់អង្គការមិនមែនរដ្ឋាភិបាលជប៉ុននៅកម្ពុជា និងលទ្ធភាពនៃការពង្រីកសកម្មភាពការងារនាពេលអនាគត។
(Phnom Penh)
On the morning of Thursday, 27 February, 2025, at the Council for the Development of Cambodia, H.E. Im Sour, Deputy Secretary General of the Cambodian Development Cooperation Board of the Council for the Development of Cambodia, held a meeting with Ms. HATTORI Yuki, Chief of Citizen Participation Promotion Division, Domestic Strategy and Partnership Department, JICA H.Q and the team. The purpose of the meeting was to discuss the current situation of Japanese NGOs working in Cambodia and how they can further expand their activities in the future.