កិច្ចប្រជុំពិភាក្សា លើឯកសារទស្សនទានយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍
[ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣]

(ភ្នំពេញ)

នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំកិច្ចប្រជុំពិភាក្សា លើឯកសារទស្សនទាននៃយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ដែលជាមូលដ្ឋានក្នុងការរៀបចំខ្លឹមសារពិស្តារនៃយុទ្ធសាស្ត្រ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្នុងនោះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ជារដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក, តំណាងស្ថានទូត ជាអគ្គទីប្រឹក្សា/អនុប្រធានបេសកកម្ម, និងតំណាងដៃគូអភិវឌ្ឍន៍ ជានាយក/នាយិកា ព្រមទាំងមន្ត្រីបច្ចេកទេស សរុបទាំងអស់ប្រមាណ ៨០រូប ។

(Phnom Penh)

On February 09, 2023 at the Palais du Gouvernment, His Excellency CHHIENG YANARA, Minister attached to the Prime Minister and Secretary General of the Cambodian Rehabilitation and Development Board of the Council for the Development of Cambodia (CRDB/CDC), presided over the Consultation Meeting on Concept Note of the Development Cooperation and Partnerships Strategy 2024-2028, the foundation of strategy formulation for the 7th Legislature of the National Assembly. Approximately 80 participants including State Secretaries, Secretary Generals and Director Generals as well as Minister Counsellors/Deputy Heads of Mission and Country Directors partook in this consultation meeting.

Other Events
Return to Old Website