កិច្ចពិគ្រោះយោបល់ទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងកម្ពុជា និងថៃឡង់ដ៏
[ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣]

(ថៃឡង់ដ៏)

នាថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នាប្រទេសថៃឡង់ដ៏, គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៏ (TICA) បានសហការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីស្ដីពីកិច្ចសហប្រតិបត្ដិការបចេ្ចកទេស រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃឡង់ដ៏ ក្រោមការដឹកនាំរួមគ្នាដោយ ឯកឧត្ដម អ៊ឹម សួរ អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និងលោកស្រី Ureerat Chareontoh អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៏, ក្នុងនោះ មានការចូលរួមពីតំណាងជាន់ខ្ពស់របស់ក្រសួង ស្ថាប័នរបស់ភាគីកម្ពុជា និងថៃឡង់ដ៏ សរុបប្រមាណ ៥០ រូប ។ គោលបំណងនៃកិច្ចពិគ្រោះគឺ ពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៏ ឆ្នាំ២០២០-២០២២ និងពិនិត្យលើសេចក្តីព្រាងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៏ ឆ្នាំ២០២៣-២០២៥ ។

This event is not available in English
Other Events
Return to Old Website