កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយដំបូង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី
[ន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ]

(ភ្នំពេញ)

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧ ត្រូវនឹង​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួងការបរទេសជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា សរុបប្រមាណ ១៣០ រូប ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍
យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូជប៉ុន និងបាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងស្របពេលជាមួយការរៀបចំប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៣នេះ ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពី
ក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ​ដោយផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីសម្រេចបានទស្សនវិស័យរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាការឆ្លើយតប ឯកឧត្តម UENO Atsushi បានសម្តែង
ការអបអរសាទរដល់រាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា ។ ឯកឧត្តម UENO Atsushi ក៏បានជម្រាបជូនអង្គប្រជុំអំពីការកែសម្រួលនូវធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលជប៉ុនបានកែសម្រួលកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ និងការពិនិត្យឡើងវិញនូវគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ។ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការនាពេលកន្លងមក ក្នុងន័យបន្តពង្រឹងសមត្ថភាពនៃការអនុវត្តគម្រោងនាពេលអនាគត ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ដោយផ្ដោតលើវិស័យអាទិភាព ចំនួន ៣ គឺ៖ ១) បរិវត្តកម្មសង្គមឌីជីថល, ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង
៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដោយវិស័យទាំងនេះមានសង្គតិភាពជាមួយទិសដៅអភិវឌ្ឍន៍ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងធម្មនុញ្ញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន ។ ជាមួយគ្នានេះ ភាគីជប៉ុនក៏បានឯកភាពយកសំណើ និងធាតុចូលរបស់ភាគីកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងនៃគោលនយោបាយស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ដែលភាគីជប៉ុនគ្រោងនឹងរៀបចំនៅឆ្នាំ២០២៤ ។​

គួរបញ្ជាក់ផងដែរថា ភាគីជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ពោលគឺ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ភាគីជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់​កម្ពុជាប្រមាណ ៤.៣១៩ លានដុល្លារ ស្មើនឹង ១៤% នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ទំហំហិរញ្ញប្បទានរបស់ជប៉ុនត្រូវបានរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈការចុះហត្ថលេខាលើលិខិតប្តូរសារក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ ដោយឡែក កិច្ចប្រជុំកម្រិតគោលនយោបាយស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ត្រូវបានរៀបចំឡើងចំនួន ១៣ លើក រួចមកហើយ ដោយកិច្ចប្រជុំលើកទី ១៤ នេះ គ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ៕​

(Phnom Penh)

With high permission from Samdech Moha Borvor Thipadei HUN MANET,
Prime Minister of the Kingdom of Cambodia
, His Excellency CHHIENG YANARA,
Senior Minister in-charge of Special Missions and Second Vice-chairman of Council for the Development of Cambodia and His Excellency UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to Cambodia co-chaired the Policy Dialogue on Official Development Assistance (ODA) between the Royal Government of Cambodia and the Government of Japan on November 6, 2023 at the Council for the Development of Cambodia. The meeting was attended by His/Her Excellency Secretaries of State, Under-secretaries of State and senior officials from line-ministries of the Royal Government of Cambodia, representatives of the Ministry of Foreign Affairs of Japan, representatives of the Embassy of Japan in Cambodia, and representatives of the Japan International Cooperation Agency in Cambodia (JICA) around 130 participants in total.

To begin, His Excellency Senior Minister expressed his warm welcome to
the Japanese delegation and his appreciation to the Government and People of Japan for their continued support in socio-economic development of Cambodia. This dialogue is the first dialogue in the Royal Government of Cambodia's Mandate of the 7th Legislature of the National Assembly and is in conjunction with the celebration of
the 70th Anniversary of Cambodia-Japan Diplomatic Relations, which will be held in late 2023. In addition, His Excellency Senior Minister underlined the new policy framework of the Royal Government, which placed great emphasis on development cooperation to achieve Cambodia's vision of becoming an upper-middle-income country by 2030 and a high-income country by 2050. In response, His Excellency Ambassador expressed
his sincere congratulations to the new Royal Government with Samdech Moha Borvor Thipadei HUN MANET as the Prime Minister. Additionally, His Excellency Ambassador informed the meeting on the revision of Japan's Development Cooperation Charter that the Government of Japan revised this June as well as the review of the Country Assistance Policy for Cambodia. Both sides comprehensively discussed and exchanged views on challenges that arose from the implementation of development projects in recent times to further strengthen future project implementation. Both sides also agreed to continue the existing development cooperation by focusing on priority areas such as 1) Digital Society Transformation, 2) Sustainable Economic Development and
3) the Development of Soft and Hard Infrastructure as well as other priority areas consistent with the Pentagonal Strategy-Phase I and Japan's Development Cooperation Charter. The Japanese side will take into consideration the result of today's meeting to encapsulate in the new Country Assistance Policy for Cambodia that the Government of Japan plans to prepare in 2024.

Japan is one of the most important development partners of Cambodia. In 1992-2022, the Government of Japan provided development assistance to Cambodia approximately USD 4,319 million equivalent to 14% of the total development assistance Cambodia received from all development partners. The volume of support from
the Government of Japan is expected to increase through the signing of the Exchange of Notes under the Comprehensive Strategic Partnership between both countries.
In addition, the Policy Dialogue on ODA between the Royal Government of Cambodia and the Government of Japan had been organized 13 times. The 14th
Policy Dialogue was initially to be organized in 2020; however, it was delayed due to the COVID-19 pandemic.

Other Events
Return to Old Website