ទស្សនកិច្ចពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងវិស័យសុខាភិបាល ក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ជាមួយអង្គការ UNFPA
[ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ]

(ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង)

ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.ស.អ.ក/ក.អ.ក), លោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល, និងលោក ម៉ៃ ទុំ តំណាងស្តីទី នៃអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងវិស័យសុខាភិបាល សម្រាប់តំបន់ភូមិភាគឦសាន ក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការរបស់អង្គការ UNFPA ដែលបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងខេត្តចំនួន បី រួមមាន៖ ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ។ គោលបំណងចម្បងនៃទស្សនកិច្ចនេះគឺ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគម្រោងក្នុងក្របខណ្ឌកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍របស់អង្គការ UNFPA នៅថ្នាក់ក្រោមជាតិ តាមរយៈការចុះជួបផ្ទាល់ជាមួយមន្ទីរសុខាភិបាល និងមណ្ឌលសុខភាពមួយចំនួនក្នុងខេត្តគោលដៅនីមួយៗ ដោយផ្ដោតសំខាន់លើសុខភាពបន្តពូជយុវវ័យ, អំពើហិង្សាលើស្ត្រី និងកុមារ, ការមានផ្ទៃពោះនៅវ័យក្មេង, ផែនការគ្រួសារ, ជាពិសេស សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត ។

(Mondulkiri, Ratanakiri, and Steung Treng)

His excellency Rith Vuthy, Secretary General of Cambodian Development Cooperation Board of the Council for the development of Cambodia (CDCB/CDC), Her Excellency Tan Vouch Cheng, Secretary of State of Ministry of Health (MOH), and Mr. May Tum, Representative a.i of the United Nations Population Fund (UNFPA) jointly conducted a field mission to monitor the progress of the implementation of programmes supporting Health sector in the North-Eastern Regions under the cooperation framework with UNFPA. The mission lasted for 5 days, starting from November 05 until November 09, 2023, in 3 provinces including Mondulkiri, Ratanakiri, and Steung Treng. The main objective of this mission was to deepen the understanding of the progress and challenges of the program implementation under the cooperation framework of UNFPA at sub-national level through face-to-face visits with Health Departments and Health Centers in each target province, which focus on the areas of youth reproductive health, Violence Against Women (VAW)/Gender Based Violence (GBV), teenage pregnancy, family planning, particularly Emergency Obstetric and Newborn Care (EmONC).

Other Events
Return to Old Website