ពិធីចុះហត្ថលេខាលើក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨
[ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ ២០២៣]

(ភ្នំពេញ)

នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើក្របខណ្ឌ សហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជាឆ្នាំ២០២៤-២០២៨ ជាមួយ លោក ចូ សូយ័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការ ជាតំណាងជាន់ខ្ពស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា សរុបប្រមាណ ៦០ រូប ។

ក្របខណ្ឌសហប្រតិបត្តិការនេះ គឺជាឯកសារ​យុទ្ធសាស្ត្រដែលនឹងផ្តល់មគ្គុទេសដល់ប្រព័ន្ធអង្គការសហ ប្រជាជាតិទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលដៅអាទិភាពជាតិ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព, ការគាំទ្រដល់ការត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច និងការឈានទៅបានចុក្ខវិស័យកម្ពុជាឆ្នាំ២០៥០ ។ ក្របខណ្ឌសហប្រតិបត្តិការ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងតំណាងក្រសួង សា្ថប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, បណ្តាភ្នាក់ងារនៃអង្គការ សហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, វិស័យឯកជន និងតំណាងក្រុម​យុវជន ។​ ក្របខណ្ឌសហប្រតិបត្តិការនេះ ត្រូវបានអនុម័តជាគោលការណ៍ បន្ទាប់ពីបានពិនិត្យ និងពិគ្រោះយោបល់លើកចុងក្រោយកាលពីថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៣ ។​

គណៈកម្មាធិការដឹកនាំការងារមួយ ដែលមានអនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន នឹងត្រូវបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តក្របខណ្ឌសហប្រតិបត្តិការនេះ, ផ្តល់ទិសដៅជាយុទ្ធសាស្រ្ត និងផ្តល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ។ ពិធីចុះហត្ថលេខានេះជា​ការ​សម្រេចបាននូវសមិទ្ធផលរួមគ្នាមួយ ខណៈប្រសិទ្ធភាព ​នៃក្របខណ្ឌសហប្រតិបត្តិការនេះអាស្រ័យទៅលើការអនុវត្ត ដែលចាំបាច់ឱ្យមាន​ការចូលរួមយ៉ាងសកម្ម និងភាពជាម្ចាស់របស់់រាជរដ្ឋាភិបាល និងភាពជាដៃគូប្រកបដោយចីរភាព និងបរិយាប័ន្នជាមួយដៃគូ​អភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងវិស័យឯកជន ហើយការអនុវត្តនឹងត្រូវបានវាយតម្លៃតាមរយៈក្របខណ្ឌតាមដាន និងវាយតម្លៃ មួយ ។ តាមរយៈការផ្តោតលើកិច្ចការទាំងនេះ និងការពង្រឹងកិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លទ្ធផលប្រកបដោយផ្លែផ្កានឹងអាចសម្រេចបានដែលឆ្ពោះទៅសម្រេចបានចុក្ខវិស័យរួមគ្នា និងការអភិវឌ្ឍន៍នៅកម្ពុជា ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌសហប្រតិបត្តិការនេះ និងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ការអនុវត្តក្របខណ្ឌសហប្រតិបត្តិការនេះនឹងរួម ចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍កម្ពុជា និងពន្លឿននូវការសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋា- ភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈកន្លងមក និងការបេ្តជ្ញាបន្តគាំទ្រ និងសហការយ៉ាងជិតសិ្នទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត ក្រោមការដឹកនាំ របស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ លោក ចូ សូយ័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែង ថា ក្របខណ្ឌសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខាថ្ងៃនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងមានប្រសិទ្ធភាព រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកគាំទ្រដល់ប្រជាជនគ្រប់រូបនៅប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវអនាគតប្រកបដោយវិបុលភាព សមភាព និងបៃតង និងសំដៅ​ធានាថាពុំមាននរណាម្នាក់ត្រូវបានទុកចោល”។

ជាចុងបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តសហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីធានាការសម្រេចបាននូវលទ្ធផលដែលបានគ្រោងទុក ក្នុងការអនុវត្តក្របខណ្ឌសហប្រតិបត្តិការ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ។

(Phnom Penh)

Phnom Penh, November 10, 2023, with endorsement by Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, Dr. Chhieng Yanara, Senior Minister and Second Vice-Chairman of the Council for the Development of Cambodia, together with his counterpart Mr. Jo Scheuer, United Nations Resident Coordinator (UNRC) signed the United Nations Sustainable Development Cooperation Framework for Cambodia (Cooperation Framework) 2024-2028 at the Council for the Development of Cambodia (CDC). The ceremony was attended by senior representatives of the relevant line ministries and institutions of the Royal Government of Cambodia (RGC) and representatives of the United Nations system in Cambodia, with a total of 60 participants.

 

The Cooperation Framework serves as the strategic document that provides guidance to the UN system at the country level, enabling the UN Country Team (UNCT) to effectively support the Royal Government of Cambodia in contributing to national development priorities as articulated in the Pentagonal Strategy – Phase I and making significant progress towards the Cambodian Sustainable Development Goals (CSDGs), LDC Graduation, and Cambodia’s vision 2050. The Cooperation Framework was formulated through a series of consultations between the RGC and the UN Country Team, in addition to consultations with development partners, civil society organizations, the private sector, and youth representatives. As a result, this Cooperation Framework 2024-2028 was endorsed, in principle, at the successful Validation Workshop on September 21, 2023.

A Joint Steering Committee, co-chaired by the Second-Vice Chairman of CDC and UNRC, will be established to monitor the implementation of this cooperation framework, provide strategic direction, and coordinate the implementation between relevant ministries/institutions of the Royal Government of Cambodia and all key stakeholders. While the signing of the framework marks a significant milestone, the success of this strategic development policy lies ahead in the implementation and requires active engagement by government institutions, sustained and inclusive partnership with development partners, civil society and the private sector; while its performance will be measured through a robust monitoring and evaluation framework. By prioritizing these key areas and fostering collaboration, meaningful results can be achieved while fulfilling the shared vision of progress and development in Cambodia.

Speaking at the signing ceremony, Dr. Senior Minister placed a high value on the Cooperation Framework 2024-2028 and believed that its implementation would make an essential contribution to Cambodia’s socio-economic development and accelerate the achievement of RGC’s priorities as articulated in the Pentagonal Strategy - Phase 1. He also highly commended the efforts of the UN Country Team in achieving past results and their continued support and close cooperation with the RGC under the leadership of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia.  

“The Cooperation Framework that we sign today is the architecture through which the vital partnership between the United Nations and the Royal Government of Cambodia is stronger and effective and ultimately support a greener, more prosperous and fairer future for all people in Cambodia, ensuring that no one is left behind as the nation moves forward,” said Mr. Jo Scheuer, the United Nations Resident Coordinator.

In conclusion, Senior Minister Chhieng Yanara reaffirmed the CDC’s commitment to continuing to cooperate with the United Nations in Cambodia and line ministries and institutions, as well as all relevant stakeholders, to ensure the achievement of the stated outcomes as articulated in the Cooperation Framework 2024-2028.

Other Events
Return to Old Website