ក្រុមការងារគណបក្ស - ពិធីបិទយុទ្ធនាការឃោសនាជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក
[ថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤]

(ខេត្តកណ្តាល)

នាព្រឹកថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានអចិន្រ្តៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានចូលរួមជាគណ:អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទយុទ្ធនាការឃោសនាជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការគណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំក្នុងតំណែងជាដើម សរុបប្រមាណ ២២៦ នាក់ ។

This event is not available in English
Other Events
Return to Old Website